អបអរសាទរ សិស្ស​ឆ្នើម​១០​នាក់ ដែល​បានទទួល​អាហារូបករណ៍​ពេញលេញ​ពី​AUPP!

ភ្នំពេញ​: ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​AUPP​មាន​មោទនភាព​នឹង​ប្រកាសជូន​សាធារណជន​ថា សិស្ស​ឆ្នើម​ចំនួន​១០​នាក់​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ប​ត្រ​ទុតិយភូមិ ថ្មីៗ​នេះ ដោយ​ទទួលបាន​និទ្ទេស​A​បាន​បំពេញ​នូវ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការទទួលបាន​នូវ​អាហារូបករណ៍​ពេញលេញ​របស់ AUPP​សម្រាប់​ការសិក្សា​រយៈពេល​៤​ឆ្នាំ​។​

​យុវ​និស្សិត​ទាំង​១០​នាក់ បាន​ឆ្លងកាត់​ការប្រឡង​ផ្នែក​ភាសា​អង់គ្លេស​(Accuplacer Testing) និង​ឆ្លងកាត់​ការសម្ភាសន៍​ដោយ​គណកម្មការ​អាហារូបករណ៍ ដោយ​ជោគជ័យ​។​

​នៅក្នុង​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន ធនាគារ​លំដាប់​ពិភពលោក​មួយ គឺ​ធនាគារ​ស៊ិន​ហាន បានរួម​ចំណែក​ផ្តល់​ជា​អំណោយ​ជា​ទឹកប្រាក់​២​ម៉ឺន​ដុល្លារ ចូលក្នុង​កញ្ចប់​ថវិកា​អាហារូបករណ៍​សម្រាប់​និស្សិត​ទាំង​១០​នាក់​។​

ក្រៅពី​ផ្តល់​អាហារូបករណ៍​ពេញលេញ​ដល់​និស្សិត​ទាំង​១០​នាក់​នេះ AUPP​ក៏​ផ្តល់​ផងដែរ​នូវ​អាហារូបករណ៍​មាន​ចំនួន​ទឹកប្រាក់​កំណត់ ដល់​យុវ​និស្សិត​រាប់សិប​នាក់​ទៀត ក្នុង​ក​ម្រឹត​រវាង​ពី​៧៥%  ៥០%  និង​២៥%​។​

​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​របស់​AUPP នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែតុលា ខាងមុខនេះ​។ ដូច្នេះ​សិស្ស​ទាំងឡាយ​ដែល​មិនទាន់​បានមក​ចុះឈ្មោះ​ចូលរៀន  សូម​ប្រញាប់​រួសរាន់​ឡើង​!!!!

អបអរសាទរ សិស្ស​ឆ្នើម​១០​នាក់ ដែល​បានទទួល​អាហារូបករណ៍​ពេញលេញ​ពី​AUPP!

អបអរសាទរ សិស្ស​ឆ្នើម​១០​នាក់ ដែល​បានទទួល​អាហារូបករណ៍​ពេញលេញ​ពី​AUPP!