វីដេអូ​ធ្វើ​ទារុណកម្ម​លើ​គ្រូពេទ្យ ព្រោះ​ព្យាបាល​កូន​តូច​​ឱ្យ​​ស្លាប់ ​

​វេដ​សាយ ដេលី ម៉ែ​ល បាន​បង្ហោះ​ខ្សែ​វីដេអូ​ដ៏​ភ្ញាកផ្អើល​ដោយ​ក្នុងនោះ​ឃើញថា គិលានុបដ្ឋាយិកា​ម្នាក់​ត្រូវ​មនុស្ស​មួយក្រុម​ស្រែក​សម្លុត និង ទះកំផ្លៀង​ជាច្រើន​ដង​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​មន្ទីរពេទ្យ ថៃ​ខ័ង ប្រទេស​ចិន ដោយសារ​គ្រួសារ​សព​មានការ​ខឹងសម្បារ​ដែល​មន្ទីរពេទ្យ​ព្យាបាល​កូនតូច​របស់ខ្លួន​រហូត​ដល់​ស្លាប់ ដូចនេះ​ក៏​បង្ខំ​ឱ្យ​គិលានុបដ្ឋាយិកា​ដែល​នៅ​ទីនោះ​បី​សព​កូនក្មេង​ដែល​ទើបតែ​ស្លាប់ និង វាយ​ធ្វើបាប​នាង​ទៀតផង​។​



​យោងតាម​ការរាយការណ៍​បានឱ្យដឹងថា ឪពុកម្តាយ​របស់​ក្មេង​បា​នប​ញ្ចូ​ន​កូនតូច​ដែលមាន​អាការ​ក្តៅខ្លួន​ខ្លាំង​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិនទាន់បាន​មួយថ្ងៃ​ផង កូនតូច​នោះ​ក៏​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​បាន​ប្រើ​ថ្នាំ​ប្រហែល ១០ នាទី​។ ក្រោយពី​គ្រូពេទ្យ​ប្រើ​ថ្នាំ​រួច ឪពុកម្តាយ​របស់​ក្មេង​ឃើញ​អាការ​របស់​កូន​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​រហូតដល់​ដាច់ខ្យល់​ស្លាប់ ចំណែក​គ្រូពេទ្យ​ក៏​មិនអាច​បកស្រាយ​ថា តើ​ការដែល​ព្យាបាល​រហូតដល់​ស្លាប់​បណ្តា​ល​មកពី​មូលហេតុ​អ្វី​។​



​ឪពុក​របស់​ក្មេង​បាន​ប្រាប់​មក​សារព័ត៌មាន​ថា ការព្យាបាល​របស់​ក្រុមគ្រូពេទ្យ​គឺមាន​បញ្ហា មិនបាន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ដូចនេះ​ទើប​កូន​គាត់​ស្លាប់​បន្ទាប់ពី​ប្រើ​ថ្នាំ​។ ដោយសារ​ខឹង​ទប់​អារម្មណ៍​មិនបាន គាត់​ក៏​បង្ខំ​ឱ្យ​គិលានុបដ្ឋាយិកា​បី​សព​កូន​របស់គាត់ និង ទះកំផ្លៀង​នាង​ម្តង​ហើយ​ម្តងទៀត​។​
​ប៉ូលិស​បាន​ចាប់ខ្លួន​សមាជិកគ្រួសារ​សព​ទៅ​ឃុំខ្លួន និង ប្តឹង​ពីបទ​ប្រើ​ទណ្ឌកម្ម​លើ​គ្រូពេទ្យ ចំណែក​ខាង​មន្ទីរពេទ្យ​បាន​អះអាងថា​មិនមាន​កំហុស​បច្ចេកទេស​ក្នុងពេល​ព្យាបាល​ទេ ហើយ​ព្រម​រួមសហការ​ជាមួយ​ខាង​ប៉ូលិស​គ្រប់ពេល​៕ ខេ​រី​
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)