ឧកញ៉ា ម៉ុង ឫទ្ធី សង់រោងរង់ចាំ ជូនប្រជាពលរដ្ឋ ដែលទៅរកសេវា នៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កើតចេញពីទឹកចិត្ត អាណិតអាសូរ ដល់ប្រជាពលរដ្ឋ រាប់រយនាក់ ដែលទៅអង្គុយចាំ ទទួលសេវាព្យាបាល ជារៀងរាល់ថ្ងៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានកន្លែងអង្គុយសមរម្យនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចសាងសង់ រោងរង់ចាំជាច្រើន ទៅដាក់នៅជុំវិញបរិវេណ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសម្រួលដល់ការ រង់ចាំរបស់ប្រជាពលរដ្ឋ។

ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញ ប្រជាពលរដ្ឋរាប់រយនាក់ ជាមួយកូនតូចៗ របស់ខ្លួននៅក្នុងដៃផង តែងបានទៅ អង្គុយ យ៉ាងត្រៀបត្រារង់ចាំចាប់លេខ នាំកូនៗចូលទៅពិនិត្យ និងព្យាបាលជំងឺ។ ពួកគេត្រូវអង្គុយនៅលើការរ៉ូឡា ឬស្មៅនៅពីមុខមន្ទីរពេទ្យ យ៉ាងលំបាក។

ព្រោះតែចិត្តអាណិតអាសូនេះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសាងសង់រោង អង្គុយរង់ចាំជាច្រើន យកទៅដាក់នៅតាមបរិ វេណជុំវិញមន្ទីរពេទ្យ ដើម្បីជួយសម្រួលដល់ ការអង្គុយរង់ចាំ។ បើតាមលោកឧកញ៉ា បានឲ្យដឹងថា រោងជាច្រើន បានសាងសង់រួចរាល់ហើយ រង់ចាំតែការពិភាក្សា ជាមួយសាលារាជធានីភ្នំពេញ និងមន្ទីរពេទ្យ ដើម្បីរកកន្លែងដាក់ប៉ុណ្ណោះ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី៣០ ខែកញ្ញានេះ លោកឧកញ៉ា បានបញ្ជាក់ថា លោក នឹងខិតខំធ្វើ រោងឲ្យបានចំនួន១០ នៅមុនបុណ្យភ្ជុំបិណ្ឌ ឈានចូលមកដល់។ លោកឧកញ៉ា មិនបានបង្ហាញពីទំហំទឹកប្រាក់ ដែលចំណាយ សម្រាប់ការសាងសង់រោងនេះ នៅឡើយទេព្រោះធ្វើ មិនទាន់ចប់សព្វគ្រប់នៅឡើយ។

លោកឧកញ៉ា ម៉ុង ឫទ្ធី តែងទទួលបាននូវការ កោតសរសើរជាខ្លាំង ពីប្រជាពលរដ្ឋ តាមរយៈទឹកចិត្តសប្បុរសរបស់ លោក ពោលលោកតែងបាន ជួយជាញឹកញាប់ដល់ក្មេងៗអនាថា ឬជនក្រីក្រ ឲ្យមានការងារធ្វើ ក៏ដូចជាការ អប់រំជាដើម។ ជាញឹកញយ គេក៏ធ្លាប់បានឃើញឧកញ៉ា ម៉ុង ឫទ្ធី អញ្ជើញក្រុមអ្នកសុំទាន ឲ្យបានស្គាល់រស់ជាតិ ហែមប៊ឺហ្គរផងដែរ។

លោក ម៉ុង ឫទ្ធី បានហៅសកម្មមនុស្សធម៌របស់ខ្លួន ដែលកំពុងធ្វើនេះថា ជាការចូលរួមចំណែកជួយដល់ក្មេងៗជំនាន់ក្រោយ ទៅតាមលទ្ធភាពរបស់លោក ពោលអ្វីដែលអាចជួយបាន លោកនឹងប្រឹងប្រែងជួយ៕

ឧកញ៉ា ម៉ុង ឫទ្ធី សង់រោងរង់ចាំ ជូនប្រជាពលរដ្ឋ ដែលទៅរកសេវា នៅមន្ទីរពេទ្យគន្ធបុប្ផា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត