​​​​​​​​​​​​​​​​​ចាប់​ខ្លួន​កូន​ប្រុស​លោក​ឧកញ៉ា​ម្នាក់​តាម​ដីកា​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កូន​ប្រុស​លោក​ឧក​ញ៉ា​ម្នាក់​ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដេ​ប៉ូ​​៣ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ តុលា ២០១៥ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​ផ្សារ​សាមគ្គី តាម​វិថី​ម៉ៅសេ​ទុង​។

ការ​ចាប់ខ្លួន​កូន​ប្រុសលោក​ឧក​ញ៉ា​នេះ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​​លេខ​៦៧២ ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៤ របស់​ចៅ​ក្រម​ឌី ឋាវរៈ ចៅ​​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ពី​បទ​រំលោភ​ទំនុក​ចិត្ត​(យក​ម៉ូតូ​គេ) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤ ផ្លូវ​៥៥២ ភូមិ​៩ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​ កាល​ពី​ថ្ងៃ​ទី​២ មិថុនា ២០១៤​។

ជន​សង្ស័យ​មាន​ឈ្មោះ​ខេន សម្បត្តិ ហៅ​ប្រុស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​លេខ​៦៧០EoE1 ផ្លូវ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក​។

គួរ​បញ្ជាក់​ថា ជន​សង្ស័យ​ត្រូវ​គេ​ស្គាល់​ថា ជា​កូន​ប្រុស​របស់​លោក​ឧក​ញ៉ា​​ខេន សុភា ៕