ញុំា​ការ៉េម​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

​សុខភាព​៖​វា​គ្មាន​បង្អែម​អ្វីដែល​ល្អ​ជាង​ការ៉េម​នោះទេ ជាពិសេស​សម្រាប់​អាកាសធាតុ​នាពេល​រដូវក្តៅ​នេះ​។ ប្រាកដ​ណាស់ គឺ​មនុស្ស​រាល់គ្នា​រមែង​ចូលចិត្ត​វា​ណាស់​។ តែ​តើ​អ្នកដឹង​ទេ​ថា ការ៉េម​ពិតជា​មានគុណ​សម្បត្តិ​ល្អ​អ្វីខ្លះ​ចំពោះ​សុខភាព​?

១. ជា​ប្រភព​នៃ​វីតាមីន​

​ការ៉េម គឺជា​ប្រភព​ដ៏​សម្បូរ​នៃ​ពពួក​វីតាមីន​។ វា​មាន​ផ្ទុក​នូវ វីតាមីន​សំខាន់ៗ​ជាច្រើន រួមមាន​ដូចជា​៖ វីតាមីន A,B-6,B-12,C,D និង E​។ វា​ក៏មាន​ផ្ទុក​ផងដែរ​នូវ​សារធាតុ thiamine,riboflavin និង niacin​។ ក្រៅពីនេះទៀត ការ៉េម ក៏មាន​ស្តុក ផងដែរ​នូវ​វីតាមីន K ដែល​ជួយ​ការពារ​នូវ​កំណក​ឈាម​។​

២. ផ្តល់អោយ​អ្នក​នូវ​ថាមពល​

​ការ៉េម​គឺជា ប្រភព​ដ៏​អស្ចារ្យ​បំផុត នៃ​ពពួក​ថាមពល​។ វា​មានតម្លៃ​នៃ​សារធាតុចិញ្ចឹម ក្នុង​កម្រិត​ដ៏​ខ្ពស់​។ ការ៉េម ក៏មាន​ផ្ទុក​ផងដែរ​នូវ កាបូ​អ៊ី​ដ្រា​ត​,​ខ្លាញ់ និង ប្រូតេអ៊ីន ដែល​ពួកវា​សុទ្ធ​តែមាន​សារៈសំខាន់ ក្នុងការ​បង្កើត​ថាមពល​ដល់​រាងកាយ​របស់​អ្នក​។ លើសពីនេះ​ទៀត វា​ក៏​អាចជួយ​អ្នក ដែល​ចង់​កើន​ទម្ងន់​បាន​ផងដែរ​។ ប្រសិនបើ កំពុង​ស្វែងរក​កម្លាំង​បន្ថែម នោះ​អ្នក​គួរ​ធ្វើការ​ទទួលទាន​ការ៉េម ហើយ​រួម​ជាមួយនឹង អត្ថប្រយោជន៍​របស់​ទឹកដោះគោ វា​ក៏​ជួយ​ផ្តល់អោយ​អ្នកផង​ដែរ​នូវ ជាតិ​ស្ករ​ដែល​ចាំបាច់​ចំពោះ​រាងកាយ​។​

៣. ជា​ប្រភព​នៃ​រ៉ែ​

​ការ៉េម​គឺជា​ប្រភព​ដ៏​សម្បូរ​នៃ​ពពួក​រ៉ែ​ផ្សេងៗ មានដូចជា​៖ កាល់ស្យូម និង ផូស្វាត​។ ក្រៅពី​អាចជួយ​ដល់ ការកសាង​ឆ្អឹង​អោយ​រឹងមាំ និង ការពារ​សុខភាព​ឆ្អឹង​បាន​ពី​ជំងឺ​ផ្សេងៗ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ក៏បាន​រកឃើញ​ផងដែរ​ថា វា​អាចជួយ​កាត់បន្ថយ​នូវ​ឱកាស​នៃ ការកើតមាន​នូវ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ជាតិ​កាល់ស្យូម ក៏​អាចជួយ​ក្នុងការ ទប់ស្កាត់​នូវ​បញ្ហា​នៃ​ការប្រែប្រួល​អារម្មណ៍ និង រោគសញ្ញា​មុន​ធ្លាក់​ឈាមរដូវ​បាន​យ៉ាង​ល្អ​។​

៤. ជួយ​ភ្ញោ​ច​ដល់​ខួរក្បាល អោយមាន​ដំណើរ​ការល្អ​

​ការ៉េម​គឺអាច ជួយ​ភ្ញោ​ច​ដល់ thrombotonin ដែលជា​អ័រម៉ូន បង្កើត​នូវ​ភាព​រីករាយ និង ជួយ​កាត់បន្ថយ នូវ កម្រិត​នៃ​ស្ត្រេ​ស នៅក្នុង​រាងកាយ​។ ការ៉េម គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ទឹកដោះគោ ដែលមាន​ផ្ទុក​នូវ L-triptophane ដែលជា​សារធាតុ​សណ្តំ​បែប​ធម្មជាតិ​ម្យ៉ាង និង ជួយ​ធ្វើអោយ​ប្រព័ន្ធ​ប្រសាទ​ស្ងប់​សុខ​ល្អ​។ វា​ក៏​ជួយ​ផងដែរ ក្នុងការ​បង្ការ​នូវ​រោគសញ្ញា​នៃ​ជំងឺ​គេង​មិន​លក់​៕

ញុំា​ការ៉េម​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?