លោក សម រង្ស៊ី ចូលរួមកាន់ បិណ្ឌទី៤វត្តបុទុមវតី្ត

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងភរិយានៅ ព្រឹកថ្ងៃព្រហស្បតិ៍ត ទី១ ខែតុលា ឆ្នាំ២០១៥ នេះបានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី៤ នៃវត្តបុទុមវត្តី ជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត។
នៅក្នុងពិធីកាន់បិណ្ឌនេះ លោកប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានរំលឹកពីអតីតកាល នៃការបួសជាព្រះសង្ឃ របស់លោកកាលពី ២០ឆ្នាំមុន។

លោកថា “កាលពីជិត២០ ឆ្នាំមុន ខ្ញុំបានបួសជាព្រះសង្ឃ នៅវត្តបុទុមវតីនេះ ដោយមាន សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រះនាម បួរ គ្រី ជាព្រះគ្រូឧបជ្ឈា”។នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក៕

លោក សម រង្ស៊ី ចូលរួមកាន់ បិណ្ឌទី៤វត្តបុទុមវតី្ត