ផ្ទះលោកតាឈិត មាឃ អាយុ៨៣ឆ្នាំ ខ្យល់កន្ត្រាក់បាន បំផ្លាញផ្ទះរបស់គាត់

បន្ទាយមានជ័យ ៖ លោកឧត្តម សេនីយ៍ត្រី អាត់ ខែម ស្នងការនគបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារ មួយក្រុមដោយ មានការចង្អុលបង្ហាញ ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ លោកអាត់ ខេមនិងក្រុមការងារ បានចុះ ជួយធ្វើ ផ្ទះជូនលោកតាឈិត មាឃ អាយុ៨៣ឆ្នាំ ដែលកន្លងមកផ្ទះរបស់លោក តាត្រូវបានបំផ្លាញដោយ សារខ្យល់កន្ត្រាក់ខ្ទេចអស់នៅក្នុងភូមិប៉ោយតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកយ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុកបាននិយាយថា លោកបានដឹកនាំកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ រដ្ឋបាល កម្លាំងសរុបចំនួន៣៥នាក់ចុះជួយ ធ្វើផ្ទះជូនលោកតាឈិត មាឃធ្វើអំពីឈើ ប្រក់សង្ក័សីដែលមានទំហំ ៣គុណនិង៤ម៉ែត្រ សរសរចំនួន៨ ដើម ជញ្ជំងបណ្តោយ៨ ក្របជញ្ជំង ទទឹង៨ ក្របសរុបអស់ ទឹកប្រាក់ ១.១៧៧.៥០០រៀល សង្ក័សីប្រក់ដំបូលប្រវែង ៣ម៉ែត្រ៣៧សន្លឹក អស់ទឹកប្រាក់៣២.០០០.០រៀល សង្ក័សី ក្រហមវាយជញ្ជាំង២០៤.០០០រៀលសរុបទឹកប្រាក់ទាំងអស់១.៦៣១.៥០០រៀលក្នុងនោះ លោកឧត្តម សេនីយ៌ត្រីអាត់ ខែម ស្នងការនគរបាលខេត្ត ជួយថវិការចំនួន៤០០.០០០រៀល និងអង្ករចំនួន ២ការុងទៀតផង។

លោកតាឈិត មាឃ ដោយបានមើលឃើញ នូវទង្វើដ៏ល្អរបស់ក្រុមការងារ នគបាលខេត្តបន្ទាយមានជ័យ ដែលខិតខំចំណាយទាំងលុយកាក់ និងទាំងសំភារះទាំងកំលាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ ចុះជួយធ្វើ ផ្ទះគាត់ដែលបំផ្លាញ ដោយខ្យល់កន្ត្រាក់រយះពេលកន្លងមកនោះ លោកតាបានថ្លែងអំគុណ ដល់អស់លោក ជាពន់ពេកលោកសូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោកឲ្យជួយបីបាច់ថែរក្សា អស់លោកឲ្យជួបប្រទះ និងតែសេចក្តីសុខកុំបីមានទុកឡើយ ៕