កូនប្រុសឧកញ្ញា ខេន សុភា ត្រូវនគរបាល ចាប់ខ្លួនពីបទ ស៊ីដាច់ម៉ូតូគេ កាលពីឆ្នាំ២០១៤

ភ្នំពេញ៖ មន្រ្តីនគរបាលខណ្ឌទួលគោក បានអោយដឹងថា កូនប្រុសបង្កើត របស់លោកឧកញ្ញា ខេន សុភា ត្រូវបាន កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចាប់ខ្លួននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារសាមគ្គី ពីបទ ស៊ីដាច់ម៉ូតូគេ កាលពីឆ្នាំ២០១៤កន្លងទៅ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានអោយដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ ខេន សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៧០E0E1 ផ្លូវលេខ១២៨ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ហើយត្រូវ បានលោកចៅក្រម អ៊ី ឋាវរ: ចេញដីកាបង្គាប់ អោយចាប់ខ្លួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមបទចោទ ប្រកាន់ ពីបទរំលោភលើសេចក្តីទុកចិត្ត (យកម៉ូតូ) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ក្រោយការចាប់ខ្លួន កូនប្រុសឧកញ្ញា ខេន សុភា ត្រូវបានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌ ទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធី៕