​សម្តេច ស ខេង និង​លោក សម រង្ស៊ី បន្ត​ពិភាក្សា​លើ​វិសោធន៍​នក​ម្ម​ច្បាប់បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​ដូច​ការគ្រោងទុក​នា​វេលា​ម៉ោង​៥​ល្ងាច​នេះ​សម្តេច ស ខេង និង​លោក សម រង្ស៊ី នឹង​បន្ត​ពិភាក្សាគ្នា​ម្តងទៀត​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​បទបញ្ជាផ្ទៃក្នុង​នៅ​រដ្ឋសភា​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា កន្លងទៅ គណបក្ស​ទាំង​ពីរបាន​ពិភាក្សាគ្នា​ម្តង​រួចទៅហើយ​បញ្ហា​នេះ ក្នុងនោះ​ការ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ​-​សង្កាត់ នៅមាន​ចំណុច​ខ្វែងគំនិត​ចំនួន​៥ ដូច​ជាទី​១៖ យុទ្ធនា​ការហែក្បួន​, ទី​២៖ ការលើក​ស្លាក​គណបក្ស​នៅតាម​ទីសាធារណៈ​, ទី​៣៖ រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​, ទី​៤៖ ពាក់ព័ន្ធ​ទោស​បញ្ញត្តិ​, ទី​៥៖ ការដាក់ពិន័យ​ជាដើម​៕

​នៅក្នុង​ជំនួប​នេះ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្តេច ស ខេង ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ដោយ​ម្ខាងៗ​មាន​សម​សភាព​១០​រូប​៕​

​សម្តេច ស ខេង និង​លោក សម រង្ស៊ី បន្ត​ពិភាក្សា​លើ​វិសោធន៍​នក​ម្ម​ច្បាប់បោះឆ្នោត​