Floyd ​អាច​ឡើង​វ៉ៃ​​ទៀត ​ពេល​​សង្វៀន​ថ្មី​តម្លៃ​ ៣៧៥​លាន​ដុល្លារ​សាងសង់​រួច

Floyd ​អាច​ឡើង​វ៉ៃ​​ទៀត ​ពេល​​សង្វៀន​ថ្មី​តម្លៃ​ ៣៧៥​លាន​ដុល្លារ​សាងសង់​រួច

Floyd Mayweather ​កំពូល​អ្នក​ប្រដាល់​លើ​លោក ដែល​ប្រកាស​ចូល​និវត្តន៍ ​កាល​ដើម​ខែ​មុន នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​សង្វៀន​ប្រដាល់​ជា​ថ្មី​ ​ពេល​ដែល​សង្វៀន​ប្រដាល់​ថ្មី​តម្លៃ ៣៧៥​លាន​ដុល្លារ ដែល​​មាន​​ទីតាំង​នៅ​ស្រុក​កំណើត​របស់​គេ​ នា​ទីក្រុង​ Las Vegas បញ្ចប់​ការ​សាងសង់​រួច​រាល់​ នៅ​ខែ​មេសា​ខាង​មុខ។

 

Floyd ​អាច​ឡើង​វ៉ៃ​​ទៀត ​ពេល​​សង្វៀន​ថ្មី​តម្លៃ​ ៣៧៥​លាន​ដុល្លារ​សាងសង់​រួច

 

Floyd ​អាច​ឡើង​វ៉ៃ​​ទៀត ​ពេល​​សង្វៀន​ថ្មី​តម្លៃ​ ៣៧៥​លាន​ដុល្លារ​សាងសង់​រួច

សង្វៀនប្រដាល់​ថ្មី Las Vegas Arena ដែល​គ្រោង​នឹង​បញ្ចប់​​ការ​សាង​សង់​​នៅ​ខែ​មេសា

 

​​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​អាមេរិក​ ​​​Floyd​ ​បាន​​យក​ឈ្នះ​លើ​ Andre Berto ​កាល​ពី​ខែ​មុន ​និង​បាន​បង្កើន​កំណត់ត្រា​ឈ្នះ​ទាំង​៤៩​ប្រកួត ស្មើ​នឹង​កំណត់ត្រា​ចាស់​របស់​អ្នក​ប្រដាល់​ Rocky Marciano ​ហើយ​ក្រោយ​ទទួល​បាន​ជ័យ​ជម្នះ​ កីឡាករ​វ័យ​​៣៨​ឆ្នាំ​រូប​នេះ ក៏​បាន​ប្រកាស​ថា ខ្លួន​ចូល​និវត្តន៍​ផង​ដែរ ដោយ​យល់​ថា​​ខ្លួន​មាន​វ័យ​ចំណាស់​​បន្តិច​ហើយ។

 

យ៉ាង​ណា គេ​ជឿ​ថា​សង្វៀន​ប្រដាល់​​ថ្មី ដែល​ប្រើ​ប្រាស់​ទឹក​​​ប្រាក់​អស់​​សន្ធឹកសន្ធាប់​​ ដល់​ទៅ​៣៧៥​លាន​ដុល្លារ​នៅ​ទីក្រុង​ Las Vegas ​​​នេះ​ នឹង​អាច​​ទាក​ទាញ​​អ្នក​ប្រដាល់​រហស្សនាម “Money” ​ឲ្យ​ឡើង​សង្វៀន​ប្រកួត​បើក​ឆាក​ដំបូង​គេ​នៅ​​ដើម​​ខែ​ឧសភា​បាន ព្រោះ​អ្នក​ប្រដាល់​ដែល​មាន​​លុយ​ច្រើន​ជាង​គេ​លើ​លោក​រូប​នេះ ក៏​ចង់​​បំបែក​​កំណត់ត្រា​​​ល្អ​ដាច់​គេ ឈ្នះ​ទាំង​៥០​ដង​ផង​ដែរ។

 

​បើ​តាម​គម្រោង​សង្វៀន​ថ្មី​នេះ នឹង​បញ្ចប់​​​ការ​សាងសង់​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ហើយ​នឹង​អាច​រៀបចំ​ការ​ប្រកួត​​ដំបូង​បាន​នៅ​ដើម​ខែ​ឧសភា។ ​សង្វៀន ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​២​ម៉ឺន​នាក់​នេះ ក៏​​គ្រោង​នឹង​​មាន​​ទទួល​រៀបចំ​​ព្រឹត្តិការណ៍​កីឡាករ​ផ្សេងៗ​ទៀត​ផង​ដែរ ដូច​ជា​ប្រដាល់​ UFC, ​បាល់​បោះ និង​ Ice Hockey ជា​ដើម៕

 

-ចុចអាន៖ Oscar De La Hoya ឌឺ​ថា​​​សម័យ​កាល​​ប្រដាល់​ដ៏​អាក្រក់​បំផុត​​បញ្ចប់​ហើយ ​ក្រោយ​ Floyd ​ចូល​និវត្តន៍

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail