ទៅពេទ្យស្កេន មើលទារកក្នុងផ្ទៃ តែបែរជា ប្រទះឃើញរូបភាព ដ៏គួរឲ្យតក់ស្លុត មួយទៅវិញ

អង់គ្លេស៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល និងស្រៀវឆ្អឹងខ្នងមួយ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីនារីម្នាក់ បានទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការស្កេនពិនិត្យមើល កូនក្នុងផ្ទៃរបស់នាង ហើយស្រាប់តែប្រទះឃើញ រូបរាងដ៏ចម្លែក ដែលមានមុខមាត់ដូចជាមនុស្សចាស់ម្នាក់ កំពុងថើបទារក នៅក្នុងផ្ទៃរបស់នាងទៅវិញ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា រឿងរ៉ាវដ៏ចម្លែកមួយនេះ បានកើតឡើងចំពោះ នារីម្នាក់ដែលមានឈ្មោះថា Jade Hornsby អាយុ២១ឆ្នាំ រស់នៅក្នុងទីក្រុង Dagenham របស់ប្រទេស អង់គ្លេស ក្រោយពីរូបនាងបាន ទៅកាន់មន្ទីរពេទ្យ Harley Street ដើម្បីធ្វើការស្កេន 4D ពិនិត្យមើលទារក នៅក្នុងផ្ទៃរបស់នាង។

ទៅពេទ្យស្កេន មើលទារកក្នុងផ្ទៃ តែបែរជា ប្រទះឃើញរូបភាព ដ៏គួរឲ្យតក់ស្លុត មួយទៅវិញ
រូបរាងចម្លែក ដូចជាមុខមាត់របស់ បុរសចំណាស់ម្នាក់ កំពុងថើបទារកក្នុងផ្ទៃម្នាក់នោះ

អ្វីដែលធ្វើឲ្យមាន ការភ្ញាក់ផ្អើល និងព្រឺក្បាលខ្លាំងនោះ គឺជារូបថតស្កេន ដែលមានរូបទារក នៅក្នុងផ្ទៃព្រមទាំង រូបរាងចម្លែក ដែលមើលទៅដូចជាមុខមាត់ របស់បុរសចំណាស់ម្នាក់ កំពុងតែថើប ទារកម្នាក់នោះអញ្ចឹងដែរ។

ជុំវិញរូបភាពមួយនេះ Jade បានលើកឡើងថា “ពួកយើងអាចមើលឃើញ នូវទ្រង់ទ្រាយច្រមុះ ភ្នែក និងមាត់ បានច្បាស់ តាមរយៈរូបភាពស្កេនមួយនេះ ហើយម្យ៉ាងវិញទៀត ក្រោយពីខ្ញុំយកវា ទៅបង្ហាញឲ្យម្តាយ របស់ខ្ញុំមើលគាត់ ក៏បានលើកឡើងថា រូបរាងចម្លែកនោះ គឺស្រដៀងទៅនឹង ជីតារបស់ខ្ញុំ ឈ្មោះថា Jack Hornsby ដែលគាត់បានស្លាប់ទៅ កាលពីឆ្នាំ២០០៧”។

យ៉ាងណាមិញ រូបភាពមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកើតជាចម្ងល់យ៉ាងច្រើន ហើយម្យ៉ាងវិញទៀត ក៏មិនទាន់មាន នរណាម្នាក់អាចអះអាង បាននៅឡើយទេថា តើរូបរាងចម្លែក នៅក្នុងរូបនោះ គឺជាអ្វីឲ្យប្រាកដនោះដែរ៕

ទៅពេទ្យស្កេន មើលទារកក្នុងផ្ទៃ តែបែរជា ប្រទះឃើញរូបភាព ដ៏គួរឲ្យតក់ស្លុត មួយទៅវិញ
លោកតា Jack Hornsby ស្លាប់កាលពីឆ្នាំ២០០៧

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ទៅពេទ្យស្កេន មើលទារកក្នុងផ្ទៃ តែបែរជា ប្រទះឃើញរូបភាព ដ៏គួរឲ្យតក់ស្លុត មួយទៅវិញ已关闭评论
  • 892 views
  • Hide Sidebar
    A+
Publish on:2015/10/01  Category:ប្លែកៗ