ឃាត់ខ្លួន​យុវជន​ម្នាក់ ក្នុងចំណោម​២​នាក់ ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក លើកដែក​បាន​ឃាត់ខ្លួន​យុវជន​១​នាក់​ក្នុងចំណោម​២នាក់ ដែល​បាន​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​យុវជន​​ម្នាក់​រងរបួស​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ម៉ោង ប្រមាណ​១១​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​​កណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ គង់ ម៉េង​លាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​សោរ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនដៃដល់​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​​មានឈ្មោះ អ៊ិន ភូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ ៗ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ស្រុក​លើកដែក ខេត្តកណ្ដាល​។ រីឯ​ម្នាក់ទៀត​ដែល​គេចខ្លួន​មានឈ្មោះ ក្រាញ់ រាជ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ដល​ហូត​វត្ថុតាង​-​ម៉ូតូ​ហុងដា ធុន C.១០០ កូរ៉េពណ៌​ក្រហម ១​គ្រឿង ។​

​មុនពេល​កើតហេតុ គេ​បានឃើញ ឈ្មោះ គង់ ម៉េង​លាង បាន​ទៅ​ទិញ​ស្រា​បៀ​នៅផ្ទះរបស់​ឈ្មោះ​ហាក់ បានឃើញ​ឈ្មោះ​ភូ​និង​ឈ្មោះ​រាជ​អង្គុយ​ផឹក​នៅក្នុង​ផ្ទះ​នោះ ពេលនោះ ឈ្មោះ ម៉េង​លាង ក៏បាន​ដើរ​ចូលទៅ​អង្គុយ​ក្នុងផ្ទះ​នោះ​ដោយ​ឲ្យ​ម្ចាស់ផ្ទះច្រក​ថង់​ស្រា​បៀ​ចំនួន​៥​កំប៉ុង​ឲ្យ​បាន​បន្តិច​ឈ្មោះ​លាង​ក៏​ងើប​​ឡើង​ស្រាប់តែ​ឈ្មោះ​ភូ​និង​ឈ្មោះ​រាជ ក៍​ក្របួច​កអាវ រួច​វាយ​ទៅលើ​ផ្ទៃមុខ​ឈ្មោះ​ម៉េង​លាង​បណ្ដាលឲ្យ​រងរបួស​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ម្នាក់និង​ម្នាក់​បាន​រត់គេចខ្លួន បាត់​។ នៅពេលនេះ​ជនសង្ស័យ ត្រូវបាន​​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​ម្នាក់ដែល​កំពុង​គេចខ្លួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​តាម​ចាប់​យកមក​ផ្តន្ទាទោស​ជា​ក្រោយ​៕R​

ឃាត់ខ្លួន​យុវជន​ម្នាក់ ក្នុងចំណោម​២​នាក់ ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​

ឃាត់ខ្លួន​យុវជន​ម្នាក់ ក្នុងចំណោម​២​នាក់ ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​
ឃាត់ខ្លួន​យុវជន​ម្នាក់ ក្នុងចំណោម​២​នាក់ ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​