ស្ត្រី​ម្នាក់ ឆក់​ខ្សែភ្លើង បណ្តាលអោយ​រងរបួស​ធ្ងន់​

តាកែវ:  ស្ត្រី​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ឆក់​ចរន្តអគ្គិសនី ដែល​ឆ្លង​មុខតំណរ​ខ្សែភ្លើង និង ស័ង្កសី​។ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តតាកែវ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ផ្សារ ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ និង ៣០ នាទី​។​
 
​លោក ប៊ិច វណ្ណា អធិការរង​ស្រុក​ទ្រាំង បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ប៉ាក់ ស៊ី ថា ភេទ​ស្រី អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​ស្រុក​ទ្រាំង ខេត្តតាកែវ មានមុខរ​បរជា​អាជីវក​លក់ដូរ​ខោរ​អាវ ក្នុង​ផ្សារ​។​

​សាក្សី ដែល​ឃើញ​ហេតុការណ៍ បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ​រៀប​អីវ៉ាន់ ហើយក៏​ទៅ​ផ្អែក​ជញ្ជាំង​ស​ង្ក័​សី ហើយ​ត្រូវ​ឆក់ ញ័រ​ខ្លួន​ដួល​ទៅនឹង​ដី​តែម្តង​៕​

ស្ត្រី​ម្នាក់ ឆក់​ខ្សែភ្លើង បណ្តាលអោយ​រងរបួស​ធ្ងន់​

ស្ត្រី​ម្នាក់ ឆក់​ខ្សែភ្លើង បណ្តាលអោយ​រងរបួស​ធ្ងន់​

ស្ត្រី​ម្នាក់ ឆក់​ខ្សែភ្លើង បណ្តាលអោយ​រងរបួស​ធ្ងន់​