អភិបាលខេត្ត​កំពង់ឆ្នាំង ប្រាប់​មន្ត្រី​មូលដ្ឋាន អោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​

​កំពង់ឆ្នាំង: អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ក្រើនរំឭក​ដល់​មន្ត្រី​មូលដ្ឋាន ភូមិ ឃុំ អោយ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព និង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ អោយបាន​ល្អប្រសើរ​។​
    
​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ក្រើនរំឭក​បែបនេះ នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល និង​សាលប្រជុំ​សាលាស្រុក​បរិបូរណ៍ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថា លោក​មេឃុំ និង​ក្រុមប្រឹក្សា​គ្រប់​ឃុំ​ទាំងអស់ ត្រូវ​អនុវត្តន៍ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​លើកយក​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​ទាំង ៩ ចំណុច នៃ​គោ​លន​យោ​យ​បាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ធ្វើអោយ​ភូមិ​ឃុំ មាន​សុវត្ថិ​ភាពល្អ​។ ក្នុងនោះ មន្ត្រី​អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​គោលនយោបាយ​នេះ ដល់​ប្រជាពលរដ្ឋ ងាយស្រួល​ប្រាស្រ័យ ទាក់ទង​គ្នា​ទៅវិញទៅមក រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានបញ្ជាក់​ទៀតថា មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ត្រូវ​រៀបចំ​ជា​វេទិកាសាធារណៈ អោយបាន​ច្រើន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​របស់​មន្ត្រី អាជ្ញាធរ និង​ផ្តល់​លទ្ធភាព អោយ​ប្រជាពលរដ្ឋ បានលើកឡើង អំពី​ក្តីកង្វល់ និង​តម្រូវការ​របស់​ពួកគាត់ ដើម្បី​រួមគ្នា​ធ្វើការ​ដោះស្រាយ​។​

​សូមបញ្ជាក់ថា អគារ​រដ្ឋបាល និង​សាលប្រជុំ​សាលាស្រុក​បរិបូរណ៍ ដែល​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ នាពេលនេះ មាន ២​ជាន់ ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង ក្នុងនោះ អគារ​រដ្ឋបាល​មាន​បណ្តោយ​ប្រវែង ២៨​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ និង​អគារ​សាលប្រជុំ មាន​បណ្តោយ ២០​ម៉ែត្រ និង​ទទឹង ១៧​ម៉ែត្រ​។ អគារ​រដ្ឋបាល និង​សាលប្រជុំ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ប៊ឺ​ក​ប៊ី​ល​អេ​ន​ជី​នា​រីង មាន​រយៈពេល ៨​ខែ ក្នុងតម្លៃ​ជា ២៤ ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​៕

អភិបាលខេត្ត​កំពង់ឆ្នាំង ប្រាប់​មន្ត្រី​មូលដ្ឋាន អោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​

អភិបាលខេត្ត​កំពង់ឆ្នាំង ប្រាប់​មន្ត្រី​មូលដ្ឋាន អោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​

អភិបាលខេត្ត​កំពង់ឆ្នាំង ប្រាប់​មន្ត្រី​មូលដ្ឋាន អោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​