ប៉ូលិស​ខណ្ឌដូនពេញ ឃាត់ខ្លួន​មេខ្លោង​ជួញដូរ ម្នាក់​និង​ថ្នាំ​ជិត​១០០​កញ្ចប់​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការដ្ឋាន ចុះស្រាវជ្រាវ​រហូត​ឈានទៅដល់​បង្ក្រាប និង​ឃាត់ខ្លួន​មេខ្លោង​​ជួញដូរ និង​រក្សាទុក​នៅ​សារធាតុ​ញៀន ខុសច្បាប់​បាន​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​១០០​កញ្ចប់ដែល​លាក់ទុក​ក្នុង​រូប​តុក្កតា ។​

​ហេតុការណ៍​បង្ក្រាប​មេ​ជួញដូរ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី វេលា​ម៉ោងជាង​១០ព្រឹក ថ្ងៃទី​១ ខែតុលា ឆ្នាំ ២០១៥ នៅត្រង់ចំណុច​មុខផ្ទះ​លេខ​៦៩ ផ្លូវ​៧0 ភូមិ​២0​ក្រុម២៤៨ សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ ។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថាជនសង្ស័យ​ឈ្មោះ ភេ​ព ថុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ស្នាក់​នៅក្នុង​ប្លុក​បឹងកក់ក្រោយ​ស្ថានទូត​បាំ​រាំង មុខរបរ​មិន​ពិតប្រាកដ មាន ស្រុកកំណើត​ភូមិ​ព្រែក​គង់រាជ ឃុំ​ព្រែ​ករី​យ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បន្តទៀតថា វ​ត្តុ​តាង​ចាប់យក​និង​ឆែកឆេរ​បាន​មានគ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ម៉ា​ទឹកកក​សរុប​ចំនួន​៩២​កញ្ចប់​មាន​កញ្ចប់តូច​ចំនួន​៧៩​កញ្ចប់​និង​កញ្ចប់​ធំ​១៣ លុយ​ខ្មែរ​១៦៤៥00​រៀល (​ដប់​ប្រាំមួយ​ម៉ឺនបួន​ពាន់​ប្រាំ​រយ​រៀល​) និង​លុយ​ដុល្លារ ១​ដុល្លារ​(​មួយ​ដុល្លារ​) កាបូប​ពណ៌​ខ្មៅ​ដែលជនសង្ស័យ​លាក់ទុក ក្នុង​តុក្កតា​រូប​ខ្លាឃ្មុំ ចំនួន​មួយ និង​កាបូប​ដាក់​លុយ​ចំនួន​មួយ ។​

​លោក​អធិការ​បាន​បន្តថា ពេលនេះ​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី សាកសួរ​និង​កសាង​សំណុំ​​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕R​