បញ្ចប់ការ​ប្រកួត​គុន​ដាវ​ថ្នាក់​ជាតិ ឆ្នាំ២០១៥

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៥ ត្រូវបានបញ្ចប់ការប្រកួតជាផ្លូវការហើយនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា នៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយដល់ជយលាភីលោក ព្រំ ប៊ុណ្ណយី អគ្គនាយករងកីឡា ។

លោក សុខយ៉ា និមល អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា អ្នកចុះឈ្មោះចូលរួមប្រកួតមានចំនួន៥៩នាក់ មកពី ៥ក្លឹប គឺក្លឹបហូសាណា ក្លឹបអ៊ីសា ក្លឹបសន្ធរម៉ុក ក្លឹបសាមគ្គី និងក្លឹបនរា ។ ចំនួនអ្នកមកប្រកួតពិតប្រាកដមានតែ៣៥នាក់ប៉ុណ្ណោះដោយសារខ្លះជាប់រៀន ។ ទោះជាយ៉ាងណា ក៏លោកកត់សម្គាល់ថា បច្ចេកទេសរបស់ពួកគេមានការកើនឡើងហើយសម្រាប់កីឡាករល្អលោកកត់សម្គាល់ឃើញមាន៦នាក់ ហើយកីឡាការិនីមាន ៥នាក់ ពិសេសគឺពួកគេនៅមានវ័យក្មេងៗដែលជាទីសង្ឃឹមសម្រាប់ឆ្នាំ២០២៣ផងដែរ ។

ចំពោះលទ្ធផលចំណាតថ្នាក់នោះវិញ្ញាសានារីឯកត្តជនដាវធំ មេដាយមាស បានទៅកីឡាការិនី ឆាយ លីលី-មួង ម៉ានុត និងកីឡាការិនី សួង ពិសី ដែលមកពីក្លឹបហូសាណាជាមួយគ្នា ។ វិញ្ញាសាដាវតូចបុរសឯកត្តជន មេដាយមាស កីឡាករជីម ធារ៉ា ក្លឹបហូសាណា-មេដាយប្រាក់ ឆាយ សុខលាភ ក្លឹបអ៊ីសា និងមេដាយសំរិទ្ធ សាន់ សុខសីហា មកពីក្លឹបអ៊ីសាដែរ ។ វិញ្ញាសាបុរសដាវធំ មេដាយមាស បានទៅ ឃឹម សាមាន ក្លឹបសន្ធរម៉ុក-មេដាយប្រាក់ មាលា បូរិន ក្លឹបនរា និង មេដាយសំរិទ្ធក្លឹបអ៊ីសា ។

វិញ្ញាសាដាវធំបុរសជាក្រុម មេដាយមាសក្លឹបអ៊ីសា ដែលមានកីឡាករ សាន់ សុខសីហា-សំ សិទ្ធិបញ្ញា និង ឆាយ សុខលាភ ។ មេដាយប្រាក់ ក្លឹបសន្ធរម៉ុក ដែលមានកីឡាករ ឃីម សាមាន-កេត ស៊ីសុវណ្ណឧត្តម និង សរ សុវណ្ណារី ។ មេដាយសំរិទ្ធ បានទៅក្លឹបនរា ដែលមានកីឡាករ មាលា បូរិន-យឹម នាគ និង ជុំ សម្បត្តិ ៕

បញ្ចប់ការ​ប្រកួត​គុន​ដាវ​ថ្នាក់​ជាតិ ឆ្នាំ២០១៥

បញ្ចប់ការ​ប្រកួត​គុន​ដាវ​ថ្នាក់​ជាតិ ឆ្នាំ២០១៥

បញ្ចប់ការ​ប្រកួត​គុន​ដាវ​ថ្នាក់​ជាតិ ឆ្នាំ២០១៥

បញ្ចប់ការ​ប្រកួត​គុន​ដាវ​ថ្នាក់​ជាតិ ឆ្នាំ២០១៥