ក្មេងស្រី​​សុខចិត្ត​ធ្វើ​គោ​ឲ្យ​គេ​ជិះ ដើម្បី​សុំ​លុយ​ព្យាបាល​ជំងឺ​ឪពុក​

ក្មេងស្រី​កម្សត់​នេះ​សុខចិត្ត​ធ្វើខ្លួន​ដូច​សត្វ​គោ​ឲ្យ​គេ​ជិះ ដើម្បី​ទទួលបាន​លុយ​គ្រប់គ្រាន់​ក្នុងការ​ចំណាយ ព្យាបាល​ឪពុក​ដែលមាន​ជំងឺ​របស់​នាង ។​​ក្មេងស្រី​រូបនេះ​មាន​ឈ្មោះថា Hao Dongdong អាយុ ១៥ ឆ្នាំ បាន​ចំណាយពេល​ជា​រៀងរាល់ថ្ងៃ​លើ ចិញ្ចើមផ្លូវ​ដើម្បី​អង្វរ​អ្នកដំណើរ​ទាំងឡាយ​ឲ្យ​ជិះ​លើ​ខ្នង​នាង ដោយ​ម្តង​នាង​សុំ ៥ យ៉ុ​ន (0,៧៩ ដុល្លារ​) ដើម្បី ទទួលបាន​លុយ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ជំងឺ​ឆ្អឹងខ្នង​ដ៏​ធ្ងន់ធ្ងរ​របស់​ឪពុក​នាង ។

នាង​ក៏មាន​ម្តាយ​ដែរ តែ​ម្តាយ​របស់​នាង​បាន​ចាកចោល​គ្រួសារ ស្របពេល​ដែលមាន​ជម្លោះ​ជាមួយ​ឪពុក​នាង ហើយ​ពេលនោះ ជំងឺ​ឆ្អឹងខ្នង​ឪពុក​នាង​ក៏​កាន់តែ​ធ្ងន់ធ្ងរ​តែម្តង ។

លោក Li Xinli ជា​ឪពុក​ក៏បាន​ប្រាប់​ដែរ​ថា លោក​យល់​ពី មូល​ហេតុដែល​ប្រពន្ធ​លោក​ចាកចេញ ដោយសារ​ឃើញ​លោក​គ្មាន​សង្ឃឹម​អាចជា​ពី​ជំងឺ​នេះ ណាមួយ​នាង​គ្មាន មិត្ត​សណ្តាន​អ្វី​ឡើយ​នៅពេលនោះ ហើយដោយសារតែ​នាង​ចាក​ចេញទៅ​បាត់ក៏​ធ្វើ​ឲ្យ​កូនស្រី​កម្សត់​របស់លោកជា​អ្នក​រែកពន់​អំ​រែក​គ្រួសារ​ដ៏​ធ្ងន់​នេះ។​

​ក្មេងស្រី​កម្សត់​ក៏បាន​និយាយ​ពីបទ​ពិសោធ​ដែល​ធ្លាប់​ត្រូវគេ​ថា នាង​បោកប្រាស់​គែ ហើយ​អ្វីដែល​នាង​ចាំ មិន​ភ្លេច​នោះ នាង​ធ្លាប់​ត្រូវ​បុរស​ស្រវឹង​ម្នាក់​ទះកំផ្លៀង ព្រោះ​ចោទថា​នាង​បោក​គេ ។ ទោះជា​ទទួលរង​ការ​មើលងាយមើលថោក​យ៉ាងណាក្តី ក៏​នាង​មិនដែល​លះបង់​បំណងប្រាថ្នា​ជួយសង្គ្រោះ​ជីវិត ឪពុក​នាង​ពី​ជំងឺ​ដ៏​សាហាវ​នេះ ដោយ​នាង​តែងតែបាន​ទទួល​លុយ ៤០០ យ៉ុ​ន (៦២ ដុល្លារ​ជាង​) ពី​ការ​ក្រាប​លូន​នេះ ហើយ​លើ​លោក​នេះ នាង​ជឿថា មិនមែន​មានតែ​មនុស្ស​អាក្រក់​ទាំងអស់​ទេ ៕​ថា​វរិ​ទ្ធ​