ហង្ស ម៉ា​រី​នី​៖​គួរតែ​យក​កុមារកំព្រា​ធ្វើជា​កូន ជាជាង​បង្កើតកូន​ធ្វើជា​កុមារកំព្រា​

ហង្ស ម៉ា​រី​នី តារា​សម្តែង​ស្រី​វ័យក្មេង ដែល​ធ្លាប់​គ្រង​ដំណែង​ជា Freshie girl ហើយ​បាន​ហក់​ចូលក្នុង ពិភព​ភាពយន្ត​ប្រកបដោយ​សមត្ថភាព​យ៉ាង​ឆាប់រហ័ស ដោយ​គ្រង​បាន​ដំណែង​ជា​តួឯក​ជា​បន្តបន្ទាប់​។​
​ថ្មី​នេះ​ស្រី​ស្អាត ហង្ស ម៉ា​រី​នី កាន់​តែមាន​ភាពលេច​ធ្លោ និង​ទាក់ទាញ​ប្រជាប្រិយភាព​របស់ខ្លួន​កាន់តែខ្លាំង ដោយសារតែ​តារា​ស្រី​រាង​ស្រ​ឡូ​ន​តូច​ច្រឡឹង​រូបនេះ​មាន​ដួងចិត្ត​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​ការ ខ្វះខាត​ដូចជា​កុមារកំព្រា​ជាដើម​។ ដូចជា​ថ្មីៗ​នេះ​ហង្ស​ម៉ា​រី​នី​បាន​បង្កើតជា​មូលនិធិ​មួយ​ដើម្បី​រៃអង្គាសប្រាក់​​យកទៅជួយ​ជនរងគ្រោះ​ ដោយសារ​ទឹកជំនន់ និងកុមារកំព្រា ដែល​សកម្មភាព​នេះ​មានការ​សាទរ​ពី​ម​ជ្ឃ​ដ្ឋា​ន​ទូទៅ​យ៉ាង​កក់ក្តៅ​។

​ដូចជា​ថ្មី​នេះ កញ្ញា​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅក្នុង Page ជា​ផ្លូវការ​របស់​កញ្ញា​ផ្ទាល់ ដោយ​នៅក្នុង​រូបថត​នោះ បង្ហាញ​ពី​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​កុមារ​ពីរ​នាក់​ប្រកបដោយ​ក្តី​ស្រលាញ់ តែ​អ្វីដែល​ធ្វើឱ្យ​គ្រប់គ្នា​កាន់តែ​ចាប់ អារម្មណ៍​ខ្លាំង​នោះ គឺ ពាក្យ​ដែល​កញ្ញា​សរសេរ​ផ្ជា​ប់​មក​ជាមួយ​រូបថត​នោះ​ថា « គួរតែ​យក​កុមារកំព្រា​ធ្វើជា​កូន ជាជាង​បង្កើតកូន​ធ្វើជា​កុមារកំព្រា​»​។​

​ក្រៅពី​លេចធ្លោ​នៅ​ខ្សែភាពយន្ត​ដោយ​គ្រង​ដំណែង​ជា​តួឯក​ផ្ទួនៗ​ហើយ​នោះ ហង្ស ម៉ា​រី​នី ក៏មាន​ទីផ្សារ​យ៉ាង​
​សម្បើម​ផងដែរ​ទៅលើ​ការថត​ផ្សាយពាណិជ្ជកម្ម​សំអាងការ​នានា​៕​ ភូមិន្ទ​