ជាង៣ម៉ោង​ហើយ​! កម្លាំង​​សមត្ថកិច្ច​ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ មិនទាន់​ចាប់​បាន​​មុខ​សញ្ញា​ចោរ​​ប្លន់​នៅ​ឡើយ​

​រាជធានីភ្នំពេញ ៖ បើតាម​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​បានឱ្យ​ដឹង​ថា កងកម្លាំងសមត្ថកិច្ច​ចម្រុះ​របស់ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌដង្កោ មិនទាន់​ប្រមាញ់​​មុខសញ្ញា​ចោរ​ប្លន់បាន​នៅឡើយទេ គិតត្រឹម​វេលា​ម៉ោង​០២ និង​៣០នាទីរសៀល​ថ្ងៃ​ទី១ តុលា ២០១៥ ។

យ៉ាងណា​ក៏ដោយ កម្លាំងចម្រុះ​នៅតែមិនទាន់​ដកថយ​​ពីទីតាំង​សង្ស័យ​មុខសញ្ញា​លាក់ខ្លួន​នៅក្នុងភូមិព្រៃល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព