នគរបាល​ខណ្ឌដូ​នពេញ​ឃាត់ខ្លួន​​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន ដកហូត​បាន៩២កញ្ចប់

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​​ជួញ​​ដូរ
ថ្នាំ​​ញៀន​ម្នាក់​ ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​​ទឹកកកចំនួន​៩២​កញ្ចប់ ​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ តុលា ២០១៥ ស្ថិត​​នៅ​មុខ​ផ្ទះ​លេខ​​៧៩ ផ្លូវ​លេខ​៧០ ​​​ក្នុងភូមិ​២០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​បាន​ដឹងថា​ ក្រោយ​ពី​កម្លាំង​នគរបាល​​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​​បាន​ទទួល​ព័ត៌មាន​​ពី​ប្រជាពលរដ្ឋ​ថា ​មានករណី​​ជួញដូរ​ថ្នាំ​ញៀន​​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧​៩ ផ្លូវ​លេខ​៧០ ​ស្ថិត​ក្នុងភូមិ​២០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ និង​តាម​បទបញ្ជា​​របស់​លោក​អធិការ​កម្លាំង​នគរបាល​ជំនាញ​ បាន​ចុះ​ទៅ​ដល់​គោលដៅ​ដែល​ប្រជាពលរដ្ឋ​រាយ​ការណ៍ ​​ក៏​ប្រទះ​​ឃើញ​បុរស​ម្នាក់ ​ហើយ​ធ្វើការ​ឃាត់​​ខ្លួន ​និង​ឆែកឆេរ​រក​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​បានចំនួន​៩២​កញ្ចប់​តូច ​ក្នុង​នោះ​មាន​កញ្ចប់​តូច​តម្លៃ​២​ម៉ឺន​រៀល ​ចំនួន​៧៩​កញ្ចប់​ និង​តម្លៃ​១០​ដុល្លារ​ចំនួន​១៣​កញ្ចប់​ ដែល​ជនសង្ស័យ​រូប​នេះ​​លាក់​ទុក​ក្នុង​កាបូប​ពណ៌​ខ្មៅ​ទុក ​ក្នុង​រូប​តុក្កតា​ខ្លាឃ្មុំ ។

ជនសង្ស័យ​​ឈ្មោះ​ទេព ថុ​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​ប្លុក​ ប​ច្វុ​ប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះ​​​អាសន្ន​នៅអ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕