អីុ​ខេ កា​ស៊ី​ឡាស់ បំបែក​ឯតទគ្គ​កម្ម​ចូល​លេងក្នុង​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​កបាន​ច្រើន​បំផុត

អីុ​ខេ កា​ស៊ី​ឡាស់ អ្នកចាំទី​ក្លិប Porto បាន​បំបែក​ឯតទគ្គ​កម្ម​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​កបាន​ច្រើន​បំផុត​មាន​ចំនួន​១៥២​លើក ក្រោយ​ពី​មានឈ្មោះ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ជួប​ក្លិប Chelsea កាលពី​យប់​ថ្ងៃ​ទី​២៩ កញ្ញា ។

កា​ស៊ី​ឡាស់ អាយុ​៣៤​ឆ្នាំ​ ​ដែល​ទើប​ផ្លាស់​ចេញពី Real M ជា​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ La Liga អេ​ស្ប៉ា​ញ​កាលពី​រដូវ​កាល​កន្លង​មក ចាប់ផ្ដើម​ប្រឡូក​ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​តាំងពី​អាយុ​១៨​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ១៩៩៩ ដោយ​ជួប​ក្លិប Olympiakos របស់​ក្រិ​ក ។ អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​លេង​នៅ​ក្លិប Real M តាំងពី​អាយុ​១៦​ឆ្នាំ ជួប​ជាមួយ​ក្លិប Rosenborg កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៩៧ ។ ក្នុងអំឡុងពេល​ចូល​ប្រកួត​ចំនួន​១៧​រដូវ​កាល​បន្ដបន្ទាប់​គ្នា​កន្លង​មក កា​ស៊ីឡាស់​បាន​បំបែក​ឯតទគ្គ​កម្ម​ចូល​លេង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​១៥១​លើក​របស់​ហ៊ឺ​ណា​ន ដេ​ស អតីត​កំពូល​កីឡាករ​ក្លិប Barcelona រហូត​ទទួល​បាន​ឯតទគ្គ​កម្ម​ថ្មី ៕