កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​

កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​

កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​

​រាជធានី​ភ្នំពេញ : កែវ នីសា អ្នក​មេម៉ាយ​ឡូយឆាយ មាន​មន្ត្រី​ធំ ឧកញ៉ា​បាន​ចូលខ្លួន​សារភាព​ស្នេហ៍​នាង​រើខ្លួន​មិន​រួច​ក្តី តែ​នាង​នៅ​មិន​ដាច់ចិត្ត​ចោល​ប្រុស​ស្នេហ៍ លឹម ជា​ឡាយ ដែរ​។ គួរ​

រំលឹក​ឲ្យ​ដឹងថា ពេលនេះ​គេ​ឃើញ លឹម ជា​ឡាយ និង​នាង កែវ នីសា នៅតែ​ល្អូកល្អិន​និង​គ្នា​ដដែល បានធ្វើ​ឲ្យ​លោក​ឧកញ៉ា​ដែល​ចាយលុយ​ដូច​ក្រដាស​ត្រៀម​ជះ​លុយ​លើ កែវ នីសា បាន​ប្តូរ​ចិត្ត​វិញ​ហើយ ព្រោះ​បាន​ទុក​ឲ្យ​កាស​ឲ្យ​នាង​ពិចារណា​ថា​តើយ​កលុយ ឬក៏​យក​ប្រុស​ក្មេង តែ​ទីបំផុត​អ្នក​មេម៉ាយ​រូបនេះ​នៅតែ​កៀកកើយ​ប្រុស​ក្មេង​ដដែល បានធ្វើ​ឲ្យ​លោក​ឧកញ៉ា​ខកចិត្ត​ជាខ្លាំង​។​

 

​កែវ នីសា ហាក់ បាត់បង់​ឲ្យ​កាស​ក្រសោប​តួឯក ដូច​មុន​ទៀត ហើយ​ក្រោយ​ទើរ​នៅ​ទ្រនំ MYTV មក មិនសូវ​ចេញមុខ​តាម​ភាពយន្ត ខារ៉ាអូខេ​ទៀតឡើយ​។ មាន​ដំណឹង​ថា កែវ នីសា ហាក់​ធុញទ្រាន់ អាជីព​ចាស់ តែ​ខ្លះ​ទៀតថា នីសា ហៅ​ប៉ុច ត្រូវ​ឧកញ៉ា ម្នាក់ ដែល​តាម​ស្នេហ៍​នាង តាម​ហួងហែង ស្របពេល ដែលមាន​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​ថា អ្នក​មេម៉ាយ​ល្បី មានកូន​ស្រី​១​នេះ កំពុង​ប្រចណ្ឌ​សង្សារ​ក្មេង លឹម ជា​ឡាយ ស្និទ្ធស្នាល​ចម្លែក​ជាមួយ​ស្រីក្មេង​ម្នាក់​…​។​

 

​បើទោះជា​មាន​មន្ត្រី​ធំ ឧកញ៉ា បាន​ចូលខ្លួន​មក​សារភាព​ស្នេហ៍​អ្នក​មេម៉ាយ​ឡូយ​ជាង​ក្រមុំ កែវ នីសា រកតែ​រើខ្លួន​មិន​រួច​ក៏ដោយ តែ​ទីបំផុត នីសា មិន​ដាច់ចិត្ត​បោះបង់ចោល​ប្រុស​ស្នេហ៍​ថ្លើមថ្លៃ​លោក លឹម ជា​ឡាយ ឡើយ ព្រោះ​រយៈពេល​ចុងក្រោយ​នេះ ពួកគេ​នៅតែ​ល្អូកល្អិន​ជាមួយគ្នា​ដូច​ស្ករ​តាំង​ម៉ែ​ដដែល ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​ដែល​ចាយលុយ​ដូច​ក្រដាស ត្រៀម​ជះ​លុយ​លើ កែវ នីសា នោះបាន​ប្តូរ​ចិត្ត​វិញ​ហើយ ព្រោះ​ទុក​ឲ្យ​ឱកាស នីសា ពិចារណា​ថា តើយ​កលុយ ឬមួយ​ក៏​ប្រថុយ​ឲ្យ​ប​ប្រុស​ក្មេង​? តែ​ទីបំផុត​អ្នក​មេម៉ាយ រូបនេះ បាន​លេង​មួយ​ក្បាច់ គឺ​នៅតែ​កៀកកើយ​ប្រុស​ស្នេហ៍ លឹម ជា​ឡាយ ដដែល​ទើប​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ខកចិត្ត​ជាខ្លាំង​។​

 

​កែវ នីសា មិនសូវ​បណ្តើ​រលឹម ជា​ឡាយ ជា​ចំហ​តាម​កម្មវិធី​សិល្បៈ​ដែល​តារាៗ ជួបជុំគ្នា​ទេ ទើប​ធ្វើ​ឲ្យ​អ្នកខ្លះ​សង្ស័យថា ពួកគេ​រង្គោះរង្គើ​ស្នេហ៍​។ ប៉ុន្តែ​តាមពិត​គឺ​ពួកគេ គ្រាន់តែ​លេង​ស្ទីល​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ព្រោះ នីសា និង ជា​ឡាយ តែងតែ​បណ្តើរគ្នា​ទៅ​រឹតចំណង​ស្នេហ៍​នៅ​តំបន់​រមណីយដ្ឋាន​តាម​បណ្តា​ខេត្ត​ឆ្ងាយ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺមាន​ដំណឹង​ថា ថ្មីៗ​នេះ កែវ នីសា បាន​ប្រចណ្ឌ​ប្រុស​ក្មេង លឹម ជា​ឡាយ ស្និទ្ធស្នាល ចម្លែក​ជាមួយ​កូនស្រី​ថៅកែ​ផលិតកម្ម​មួយទៀត​ផង​។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា ប្រុស​ក្មេង លឹម ជា​ឡាយ តែងតែ​តុកស៊ិក​មួម៉ៅ​ពេលឮ​ដំណឹង​ថា នីសា មាន​ប្រុសៗ អ្នកមាន​តាម​ជ្រែក​ស្នេហ៍ ហើយ​រូបគេ​ច្រើនតែ​ទៅ​បន្លប់​ទុក្ខ​ផឹកស៊ី​នៅ ក្លឹប​រាត្រី តែ​មិន​ហ៊ាន​សម្តី​ធ្ងន់​ដាក់ នីសា ទេ សុខចិត្ត​ឱប​ទុក្ខ​។ ដោយឡែក​កែវ នីសា វិញ បើ​ហ៊ាន​តែ​ដឹងថា ជា​ឡាយ មាន​ស្រី​ថ្មី​វិញ គឺ​ច្បាស់​ជា​ឆេះដុំ​ជាមិនខាន ហើយ​នាង​ព្រមាន ជា​ឡាយ ឲ្យ​បញ្ឈប់​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​ចប់​គ្នា អ៊ីចឹង​ហើយ ទើប ជា​ឡាយ រាល់​លើក​តែងតែ​សម្របសម្រួល តាម​ស្រី​ស្រស់​ថ្លើមថ្លៃ​ជានិច្ច​។ ដោយឡែក​ការ​ធ្លាយ​រឿង កែវ នីសា ប្រចណ្ឌ​ស្រីក្មេង កូន​ថៅកែ​ផលិតកម្ម​មួយ​នោះ គេ​ជឿថា ជា​ឡាយ ច្បាស់​ជា​លែង​ហ៊ាន​ស្និទ្ធស្នាល​ខុសធម្មតា​ជាមួយ​ស្រីក្មេង​នោះ​ទៀត​ជាមិនខាន​។​

 

​កែវ នីសា ហាក់​ស្ងប់​ស្ងាត់បាត់​ខ្លួន​ពី​តំណែង​តួឯក​តាម​ភាពយន្ត និង​ខារ៉ាអូខេ តាំងពី​បាន​តំណែង​ជា​ពិធី​ការិនី​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV មក​ទើប​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​អ្នក​មេម៉ាយ​រូបនេះ​ស្ថិតក្នុង​ការព្រួយបារម្ភ ព្រោះតែ​នាង ឌុ​ច លីដា ច្បាម​យក​អស់​ទៅហើយ​។ ប៉ុន្តែ​តាម​ប្រភព​ថា លោក​ឧកញ៉ា​ម្នាក់ ដែល​នៅតែ​ចិញ្ចឹមចិត្ត​ស្រឡាញ់ កែវ នីសា នោះ មិន​ចង់​ឲ្យ​អ្នក​មេម៉ាយ​ឡូយ​ជាង​ក្រមុំ​រូបនេះ ថត​ឲ្យ​ប​ថើប​ជាមួយ​តារា​ប្រុសៗ ទៀតឡើយ​។ លោក​ឧកញ៉ា​នោះ នៅតែ​មិន​បោះបង់​ការ​តាម​ថ្ពក់​បេះដូង​មេម៉ាយ​នេះ​ទេ បើទោះបីជា​ដឹងថា កែវ នីសា មិន​ព្រម​បោះបង់​ប្រុស​ក្មេង ជា​ឡាយ ក្តី គ្រាន់តែ​លោក​ឧកញ៉ា​នោះ​រង់ចាំ តាមដាន​មើល​ជំហរ​ស្នេហ៍​របស់​កែវ នីសា សិន​៕

កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​

កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​