អា​ជ្ញា​ធរ​អប្ស​រា​ដាក់​ចេញ​វិ​ធាន​ការ​ ពង្រឹង​ក្រម​សី​ល​ធម៌ អ្នក​ចូល​ទស្ស​នា​ប្រា​សាទ

ភ្នំពេញ៖ យ៉ាង​យូរ​បំ​ផុត​នៅ​ដំ​ណាច​ឆ្នាំ ២០១៥ នេះ​អា​ជ្ញា​ធរ​អប្ស​រា នឹង​ចាប់​ផ្តើម​ផ្ស​ព្វ​ផ្សាយ​ និង​ដាក់​ឲ្យ​អនុ​វត្ត​ឲ្យ​  បាន​ខ្លាំង​ក្លា​ទៅ​លើ ​«ក្រម​ប្រ​តិ​បត្តិ​អង្គរ​» ក្នុង​ការ​អប់​រំ​ក្រម​សី​ល​ធម៌​ដល់​អ្នក​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ឲ្យ​ចេះ​គោរព​ត​ម្លៃ​ប្រា​សាទ​របស់​ខ្មែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​ ចៅ ស៊ុនកិរិយា អ្នក​នាំ​ពាក្យ​អា​ជ្ញា​ធរ​អប្ស​រា។ ក្រម​សី​ល​ធម៌ ដែល​នឹ​ងត្រូវ​ឲ្យ​ភ្ញៀវ​អនុ​វត្តនៅ​ពេល​ចូល​ទស្ស​នា​ប្រា​សាទ​នោះ មាន​ដូច​ជា៖ កា​រស្លៀក​ពាក់​ស៊ិច​ស៊ីការ​ប៉ះ​ចម្លាក់​​ឬ​ធ្វើ​ឲ្យ​ខូច​ខាត​ថ្ម​ប្រា​សាទ​ ការ​រំ​ខាន​ដល់​ភាព​ស្ងប់​ស្ងាត់​នៃ​ទី​សក្កា​របូ​ជា​ ការ​ចូល​ទី​តាំង​ដែល​ហាម​ឃាត់​ឬ​ ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ ការ​ពិ​សា​បា​រី​និង​ចោល​សំ​រាម​ពាស​វាល​ពាស​កាល ការ​ឲ្យ​ថវិ​កា​ឬ​ស្ក​រគ្រាប់​ដល់​ក្មេង​ៗ និង ការ​ប៉ះ​ពាល់​ព្រះ​សង្ឃ​។ លោក​ស្រី ចៅ ស៊ុនកិរិយា បាន​មាន​ប្រ​សាសន៍​ថា  អា​ជ្ញា​ធរ​អប្ស​រា​បាន​និង​កំពុង​ធ្វើ​ការ​ប្រ​ជុំ​ជា​មួយ​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​ ក៏​ដូច​ជា​អ្នក​នាំ​ភ្ញៀវ​ផង​ដែរ​ ឲ្យ​ធ្វើ​ការ​អប់​រំ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​គោរ​ព​ទៅ​តាម​ «ក្រុម​ប្រ​តិ​បត្តិ​អង្គរ​» ដែល​​បង្កើត​​ឡើង​​ដោយ​​​អា​​ជ្ញា​ធរ​អប្ស​រា។ លោកស្រីបាន​បញ្ជាក់​ថា ក្រុម​ប្រិតិ​បត្តិ​អង្គរ​នឹង​ត្រូវ​ធ្វើ​ការ​ផ្ស​ព្វ​ផ្សាយ​ ហើយ​ដាក់​ឲ្យ​អនុវ​ត្ត​យ៉ាង​ទូ​លំ​ទូ​លា​នៅ​ដំ​ណាច់​ឆ្នាំ ២០១៥ នេះ​ដើ​ម្បី​ធ្វើ​ការ​អប់​រំ​ដល់​ភ្ញៀវ​ទេសចរ​ជា​តិនិង​អន្តរ​ជាតិ យល់​ពី​គុណ​តម្លៃ​របស់​ប្រា​សាទ​  ដែល​ជា​ទី​សក្កា​រៈ​គោរ​ព​បូ​ជា​រ​បស់​​ខ្មែរ​។ បើ​​តាម​​លោក​​ស្រី​​អ្នក​​នាំ​​ពាក្យ​ ការ​​ដាក់​​ចេញ​​វិ​​ធាន​​ការ​​ឲ្យ​​អនុ​វត្ត​​បាន​តឹង​រឹង  លើ​ក្រម​ប្រ​តិ​បត្តិ​អង្គ​រនេះ​ទ​ទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​អ្នក​ពាក់​ព័ន្ធ​។ ការ​ដាក់​ចេញ​វិ​ធាន​ការ​តឹង​រឹង​ឲ្យ​អនុវត្តន៍​ទៅ​លើ​ «ក្រម​ប្រ​តិបត្តិ​អង្គរ​» ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​នា​នា​ថា​ អា​ជ្ញា​ ធរ​អប្ស​រា​មិន​បាន​ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែ​ទាំង​ប្រា​សាទ​អង្គរ​ ព្រម​ទាំង​ប្រា​សាទ​ផ្សេងៗ​ទៀត​ ក្នុង​ខេត្ត​សៀម​​រាប​ ដោយ​បណ្តែត​បណ្តោយ​ឲ្យ​ភ្ញៀវ​ទេស​ចរ​ធ្វើ​សក​ម្ម​ភាព​មិន​គួរ​គប្បី​មួយ​ចំនួ​ន ពេល​ចូល​ទៅ​លេង និង ទ​ស្ស​នា​ប្រា​សាទ […]