អ្នក​​ប្រ​ដាល់ ​MANNY PACQUIAO ​ជា​​របួស​​ស្មា​​អាច​ប្រ​ប្រ​កួត​បាន​​នៅ​​ដើម​​ឆ្នាំ​ក្រោយ

អ្នក​​ប្រ​ដាល់​ ​Manny Pacquiao បាន​​បោះ​​ជំ​ហាន​​ទៅ​​រក​​ការ​​វិល​​ត្រ​ឡប់​​មក​កាន់​​សង្វៀន​​ប្រ​ដាល់​​របស់​​លោក​​វិញ​​ហើយ​ បន្ទាប់​ពី​​ការ​​ស្គែន​ MRI ដោយ​​ជោគ​ជ័យ​​លើ​​របួស​​ស្មា​​ស្តាំ​​របស់​​លោក ។ គួរ​ឲ្យ​ដឹងថា កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ម្នាក់នេះ បាន​ដា​ច់​សរសៃ​ស្មា​របស់​លោក​អំឡុង​ពេល​កម្ដៅ​សាច់ដុំ សម្រាប់​ការប្រកួត​ចាញ់​របស់​លោក​ជាមួយ​កីឡាករ Floyd Mayweather កាលពី​ខែឧសភា​កន្លងទៅ គឺជា​ការប្រកួត​មួយ​ដែល​គាត់​បាន​ចាញ់​ដោយ​ពិន្ទុ។ លោក​ទទួលបាន​ការវះកាត់​ភ្លាមៗ​ក្រោយ​ការប្រកួត​ចប់ ប៉ុន្តែ​គេ​រំពឹង​ថា លោក​នឹង​វិលត្រឡប់​មកកាន់​សង្វៀន​វិញ​នៅ​ឆ្នាំ​ថ្មី​ខាងមុខនេះ ក្នុង​នោះ​កីឡាករ​អង់គ្លេស​ Amir Khan អាច​ជា​គូប្រកួត​ដ៏​មាន​សក្តានុពល​របស់​គាត់។ ទោះបីជា​យ៉ាងណាក៏ដោយ មុន​ពេលនេះ​បន្តិច​មាននូវ​ក្តីកង្វល់​មួយ​ថា លោក​នឹង​មិន​អាច​ហ្វឹកហាត់​បាន ប៉ុន្តែ​ភ្លើង​ខៀវ បាន​បើក​ហើយ​សម្រាប់​ការប្រកួត​នៅ​ដើម​ឆ្នាំក្រោយ។ ខណៈនោះ​ដែរ​លោក Bob Arum ដែលជា​អ្នក​ផ្គូផ្គង​របស់គាត់ បាន​និយាយ​ថា លោក​កំពុងតែ​ចរចា​គ្នា​ជាមួយ​ជាមួយ​ភាគី​របស់​កីឡាករ Amir Khan ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Bolton។ លោក​បាន​និយាយថា លោក​មាន​គម្រោង​ឲ្យ​កីឡាករ Pacquiao ឡើង​សង្វៀន​នៅ​ដំណាច់ខែ​កុម្ភៈ​ឆ្នាំ​ក្រោយនេះ​តែ​ម្តង ឬ​ក៏​អាច​ដើមខែ​មេសា៕ ដោយ៖ តារា