ខ្មែរ-ឥស្លាម ដែល​ទៅ​ចូល​រួម​បុណ្យ​ហាជ្ជ នៅ​ប្រទេស​អារ៉ាប់ ត្រឡប់​មក​ដល់ កម្ពុជា​វិញ​ហើយ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលបានទៅចូលរួមបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញបណ្តើរៗហើយ ប្រកបដោយសុវត្ថិភាព។ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ខ្មែរ-ឥស្លាម ៤៤នាក់ បានត្រឡប់មកដល់កម្ពុជា ខណៈជាង ៦០០នាក់ផ្សេងទៀត នឹងមកដល់នៅថ្ងៃបន្តបន្ទាប់។

បើតាមការបញ្ជាក់ថាពីមន្រ្តីសមាគមមូស្លីមកម្ពុជា បានឲ្យដឹងថា ខ្មែរ-ឥស្លាម ៤៤នាក់ ដែលមកដល់កម្ពុជា កាលពីម្សិលមិញនេះ មាន ៤០នាក់ ទទួលបានការឧបត្ថម្ភការអញ្ជើញទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ ដោយព្រះចៅ សុលម៉ាន ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត និង៤នាក់ទៀត ឧបត្ថម្ភដោយសម្ព័ន្ឋពិភពឥស្លាម ( Muslim World League) ។

ក្នុងឱកាសអញ្ជើញទៅទទួលដំណើរខ្មែរ-ឥស្លាមទាំង ៤៤នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹង ពុំមានខ្មែរ-ឥស្លាម ណាម្នាក់ ជួបគ្រោះថ្នាក់ក្នុងហេតុ ការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យហាជ្ជ នៅក្រុងមីណាឡើយ ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យហាជ្ជ ត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានបញ្ចប់កាលពីថ្ងៃទី២៧ ខែកញ្ញា៕