សត្វកណ្តូប កំពុងរាត្បាត ស៊ីកាត់ដើមស្រូវ របស់កសិករ ៦ភូមិ ក្នុងឃុំរកា ស្រុកសង្កែ

បាត់ដំបង៖ សត្វកណ្តូប ជាច្រើនក្បាល បានិងកំពុងរាត្បាតស៊ី កាត់ដើមស្រូវរបស់កសិករ ៦ភូមិក្នុង ឃុំរកាស្រុកសង្កែ តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មកទល់ពេលនេះ ធ្វើឲ្យខូចខាតដើមស្រូវ ស្ទើតែទាំងស្រុង ។ បច្ចុប្បន្នមន្រ្តីជំនាញ និងអាជ្ញាធរស្រុកកំពុងមានវិធានការទប់ស្កាត់។

បើតាមកសិករមួយចំនួន បាននិយាយប្រាប់ឲ្យថឹងថា តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥មក មានសត្វ កណ្តូបជាច្រើន បានមកវាយប្រហារស៊ីកាត់ដើមស្រូវ ប្រជាកសិករមានចំនួន៦ ភូមិក្នុងឃុំរការស្រុកសង្កែ រងកាបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយហ្វូងសត្វកណ្តូបទាំងនេះ ។

បើតាមកសិករម្នាក់ឈ្មោះ ត្រាក់ ណូក អាយុ៤៧ឆ្នាំ បានប្រាប់ឲ្យដឹងថា គិតតាំងពីទីថ្ងៃទី១២ខែកញ្ញា មានហ្វូងសត្វកណ្តូបច្រើនឡើងរាល់ថ្ងៃ តែមកទល់ថ្ងៃទី០១ តុលានេះរៀនអន់បន្តិចហើយ  ជាក់ស្តែង ស្រូវរបស់មានចំនួន៣ហិកតា នៅក្នុងភូមិពោធិ៍ បាត់ដំបង រងកាស៊ីបំផ្លាញស្ទើរតែទាំងស្រុង ដោយសត្វ កណ្តូបបានស៊ីកាត់គល់ ដើមនិងគួរស្រូវផ្តាច់ដួលដើមស្រស់ៗ ស្ទើរតែស្រុង ។ មិនតែប៉ុណ្ណោះ កសិករផ្សេទៀត ក៏បាននិយាយពីការខូចខាត ដូចគ្នាដោយសារសត្វកណ្តូបនេះ ។

ចំណែកអាជ្ញាធរស្រុកវិញបានបញ្ជាក់ថា ក្នុងឃុំរការមានភូមិចំនួន៦ ដែលរងការបំផ្លាញ ដោយសត្វ កណ្តូបស៊ី ក្នុងនោះមាន ភូមិពោធិបាត់ដំបង ឈូងត្រដក់ អំបែងថ្ងែ ភូមិតាហែន១ តាហែន២ និងភូមិរការ។

  ទោះជាយ៉ាងណា លោកនិងសហការជាមួយមន្ត្រីជំនាញ នៃការិយាល័យកសិកម្មស្រុក ដើម្បីរកវិធានការ ទប់ស្កាត់ចំពោះមុខជាបន្ទាន់ ។ លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋថា បើសិនជាមាន បញ្ហាអ្វីមួយ បានកើតឡើងបន្តទៀត ប្រជាកសិករទាំងត្រូវរាយការណ៍ដល់អាជ្ញាធរឬមន្រ្តីជំនាញជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យកើតមានបន្តទៀត។

ពាក់ព័ន្ធទៅករណីខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក ប្រធានមន្ទីរកសិកម្ម ខេត្តដើម្បីសុំការបំភ្លឺ រកមូលហេតុនិងមានវិធានការ ទប់ស្កាត់ពីបញ្ហាសត្វកណ្តូបទាំងនេះ តែលោកមិនបាន លើកទូរស័ព្ទនោះទេ ៕

សត្វកណ្តូប កំពុងរាត្បាត ស៊ីកាត់ដើមស្រូវ របស់កសិករ ៦ភូមិ ក្នុងឃុំរកា ស្រុកសង្កែ

សត្វកណ្តូប កំពុងរាត្បាត ស៊ីកាត់ដើមស្រូវ របស់កសិករ ៦ភូមិ ក្នុងឃុំរកា ស្រុកសង្កែ