​ចាប់ខ្លួន​កូនប្រុស​ឧកញ៉ា ខេន សុភា តាម​ដីកា​ពីបទ​រំលោភ​លើ​ទំ​និក​ចិត្ត​(​ស៊ីដាច់​ម៉ូតូ​)

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​ត្រូវជា​កូនប្រុស​បង្កើត​លោក​ឧកញ៉ា ខេន សុភា ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ខាប់​ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទរ​លោភ​លើ​ទំនុកចិត្ត​(​ស៊ីដាច់​ម៉ូតូ​)​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ឆ្នាំ​២០១៤​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិត​នៅមុខ​ផ្សារ​សាមគ្គី​។​

​យោងតាម​របាយការណ៍​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​រូបនេះ​មានឈ្មោះ ខេន សម្បត្តិ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៦៧០ E0, E1 ផ្លូវ​លេខ​១២៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ហើយ​ត្រូវបាន​លោក​ចៅក្រម អ៊ី ឋា​វរ​: ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​បទចោទប្រកាន់ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត (​យក​ម៉ូតូ​) កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្រោយ​ការចាប់ខ្លួន​កូនប្រុស​ឧកញ៉ា ខេន សុភា ត្រូវបាន​បញ្ជូនទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕