យុទ្ធ​ជន​ឃើ​ត​អីុរ៉ា​ក់រំ​ដោះ​ភូមិ​ជា​ច្រើន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់

អ្នក​ទទួលខុសត្រូវ​នៃ​សន្តិសុខ​ឃើ​តម្នាក់​គូសបញ្ជាក់​ថា ពួក​យុទ្ធ​ជន​ឃើ​ត​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា វាយ​រំដោះ​ភូមិ​៧​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត គៀរ​គុក សំបូរ​ប្រេង​នា​ភាគ​ខាងជើងអីុ​រ៉ា​ក់ ។

គាំទ្រ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក កងកម្លាំង​ឃើ​ត​បាន​បើក​ការ​វាយលុក​មួយ​នា​ព្រឹក​ព្រលឹម ដើម្បី​ដណ្ដើម​យក​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​ភូមិ​ទាំងឡាយ​ស្ថិត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងលិច​ទីប្រជុំជន​ខេត្ត​គៀរ​គុក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បា​ដា​ដ ។

ពួក​យុទ្ធ​ជន​ឃើ​ត​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​អាច​ដណ្ដើម​ត្រួតត្រា​ភូមិ​១២ ។ ពួក​គេ​បន្ត​វាយលុក​ទៅ​មុខ​ឆ្ពោះទៅ​កាន់​ទីក្រុង HAWIJAH ស្ថិត​ក្នុង​កណ្ដាប់ដៃ​ពួក​អ៊ិ​ស្លា​ម​និយម​ជ្រុល ។ ទីក្រុង​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែលជា​៦០​គីឡូម៉ែត្រ ខាងលិច​ក្រុង​គៀរ​គុក ។ សម្រាប់​ពេល​នេះ​ពុំ​ទាន់​មាន​ខាង​ណា​រៀបរាប់​ពី​ជន​រង​គ្រោះ​ឡើយ​។ ការ​ប្រយុទ្ធ​ន​គ្នា​នៅ​បន្ត ព្រោះ​ពួក​យុទ្ធ​ជន​ឃើ​ត​ប៉ុនប៉ង​វាយ​រំដោះ​មូលដ្ឋាន​ឯទៀត​ៗ ស្ថិត​ក្នុង​ដៃ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ៕