​លោក​​ រស់ ទៀត ​ចូលរួម​កាន់បិណ្ឌវេន​ទី​៤ ​នៅ​​វត្ត​ឥណ្ទ​ញ្ញាណ ​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ ៖ ​ស្រប​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ដែល​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា​ចូលរួមប្រារព្ធ​ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅ​តាម​បណ្តា​វត្តអារាមនានា កាលពី​វេលាម៉ោង៨និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១​ តុលា​ នេះ ​លោក​ឧត្តមសេនីយ៍ឯក រស់ ទៀត មេ​បញ្ជាការ​រង​កង​ទ័​ព​ជើង​គោក ​និង​លោក​ស្រី​ ព្រមទាំង​ក្រុម​គ្រួសារ បាន​នាំ​យក​ចង្ហាន់ ទេយ្យទាន និង​​បច្ច័យ​មួយ​ចំនួន ​​ទៅ​ចូលរួម​ថ្ងៃ​បុណ្យកាន់បិណ្ឌ​ទី​៤ នៅ​ឥណ្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម នៅ​ក្រុង​ព្រះ​សីហនុ​ ។

​លោក​ឧត្តមសេនីយ៍ឯក រស់ ទៀត បាន​ថ្លែង​ឱ្យ​​ដឹង​ថា ការ​នាំ​យក​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួន​នេះ គឺ​ដើម្បី​​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ បង្សុកូល សមាទានសីល ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ និង​ញាតកា​ទាំង៧​ស​ន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ព្រមទាំង​យុទ្ធ​ជន​​ពលី​ក្នុង​បុព្វហេតុជាតិ​មាតុភូមិ និង​​​ប្រជា​ពលរដ្ឋ ដែល​បាន​ស្លាប់​​​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ​ពត សូម​បាន​ទៅ​កាន់សុគតិ​ភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ​និង​សូម​ឱ្យ​កូនចៅ​នៅ​ខាងក្រោយ​ជួប​តែ​សេចក្តីសុខ​អាយុ ​យី​ន​យូរ រកស៊ី​មានបាន និង​រីក​ចម្រើន​គ្រប់​​ក្រុម​គ្រួសារ ​។

​បន្ទាប់​​មក​ លោក​ឧត្តមសេនីយ៍ឯក ​​បាន​នាំ​យក​ទេយ្យទាន​ រួមមាន អង្ករ ទឹកក្រូច ទឹក​បរិ​សុទ្ធ មី ត្រីខ ទឹកដោះគោ ស្ករស តែ ទឹក​ផ្លែ​ឈើ និង​បច្ច័យ​ចំនួន៣៥​លាន​រៀល ប្រគេន​ដល់​ព្រះសង្ឃ​  និង​​បាន​ឧ​ប​ត្ថ​ម្ភ​បច្ច័យ​ចំនួន​៣.៥០០ដុល្លារ​​ សម្រាប់​កសាង​បន្ទប់​ស្នាក់​នៅ​របស់ សីលវន្ត សី​វ​តី​ ​ផង​ដែរ​ ៕