រសៀលនេះ ​មេឃ​កំពុង​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំងនៅតាម​ស្រុក​​ ខណៈនៅទី​រួម​ខេត្ត​​​កំពុងរលឹម

​ខេត្ត​ព្រះ​សីហនុ ៖ តាម​សេចក្តី​រាយ​ការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​​កោះ​សន្តិភាព​​ បាន​ឱ្យ​ដឹង​ថា ​​​​​​មេឃ​​​​កំពុង​​ធ្លាក់​ភ្លៀង​យ៉ាង​​​ខ្លាំង​​នៅ​តាម​ស្រុក​មួយ​ចំនួន ​ខណៈនៅទី​រួម​ខេត្ត​​​កំពុងរលឹម​ស្រិចៗ​​​ ដែល​ផ្ទុយ​​​កាល​ពី​ព្រឹកមិញ​​ផ្ទៃ​មេឃ​ស្រឡះ​ល្អនោះ ​ប៉ុន្តែ​​​មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​អ្វីនោះទេ ។

ប្រភព​បាន​បន្ត​ថា ​​​​ភ្លៀង​ធ្លាក់​​ខ្លាំង​នៅ​តាម​ស្រុក​​​​ តាំង​ពី​ម៉ោង​​ជាង​១២​ថ្ងៃ​​​​ត្រង់​ រហូត​ដល់​​ម៉ោង​ជាង​២​រសៀល​​ថ្ងៃទី​១ តុលា ​នេះ ​​គ្រាន់​តែ​​មាន​រលឹម​​ដូច​នៅ​ទី​រួម​ខេត្ត​ដែរ ៕