កម្មករ​រោង​ចក្រ​ស្បែក​ជើងជាង​៤០០​នាក់​​លើក​គ្នា​មក​សាលា​ខេត្ត​តាកែវ​សុំឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ

ខេត្ត​តាកែវ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ តុលា ២០១៥ នេះ កម្មករ​ កម្មការិនី​រោង​ច​ក្រ​ដេរ​ស្បែក​ជើង​ប្រមាណ​ជាង​៤០០​នាក់​បាន​លើក​គ្នា​មក​ដល់​សាលា​ខេត្ត​តាកែវ​ដើម្បី​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​ដោះ​ស្រាយ​ និង​អន្តរាគមន៍​រឿង​ថៅ​កែ​រោង​ចក្រ​បណ្តញ​កម្មករ​ម្នាក់​ចេញ​ពី​ការ​ងារ និង​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​៣​ចំណុច។

តំណាង​កម្មករ​ កម្មការិនី​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា រោង​ចក្រ​ស្បែក​ជើង​ដែល​តែង​តែ​មាន​រឿង​មិន​ចេះ​ចប់​នេះ​មាន​យី​ហោ​ស៊ូ​ខូ​អិល​ធី​ឌី​ ស្ថិត​នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ដែល​មាន​ថៅ​កែ​ជន​ជាតិ​ចិន​ តែ​ខ្មែរ​ជា​អ្នក​គ្រប់​គ្រង​ គឺ​ឈ្មោះ​សោម រ៉ា ជា​ប៉ូលិស​ខេត្ត ពាក់​ស័ក្តិ​៤​កន្លះ ហើយ​កម្មករ​ម្នាក់​ដែល​បណ្តេញ​ចេញ​ពីការ​ងារ​នោះ គឺ​លោក​សោម រ៉ា ជា​អ្នក​បណ្តេញ​។

ពេល​នេះ​កម្មករ កម្មការិនី​នៅ​រោង​ចក្រ​ស្បែក​ជើង​ទាំង​អស់​បាន​តវ៉ា​ឱ្យ​ថៅ​កែ​រោង​ចក្រទទួល​យក​កម្មករ​ម្នាក់​នោះ​បាន​ចូល​ធ្វើ​ការ​វិញ​៕

  • កម្មករ​រោង​ចក្រ​ស្បែក​ជើងជាង​៤០០​នាក់​​លើក​គ្នា​មក​សាលា​ខេត្ត​តាកែវ​សុំឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ已关闭评论
  • 161 views
  • Hide Sidebar
    A+
Publish on:2015/10/01  Category:ក្នុងស្រុក