បុគ្គលិក​រដ្ឋាករទឹក​ម្នាក់​ត្រូវបាន​រថយន្ដ​ដឹក​ដី​រអិល​គាប​នឹង​អា​អ៊ិ​ច​ស្លាប់

ភ្នំពេញ: បុរស​ជា​បុគ្គលិក​រដ្ឋាករទឹក​ស្វា​យ័​ត ក្រុងភ្នំពេញ​ម្នាក់ ម្នាក់​ត្រូវបាន​រថយន្ដ​ដឹក​ដី រអិលគាប​ជាប់​នឹង​អា​អ៊ិ​ចរង​របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​ដ៍​តក់ស្លុត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ នឹង ៣០​នាទី​ព្រឹក ថ្ងៃទី​១ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ចេ​វ សុខ​ជា អាយុ ៣២​ឆ្នាំ មាន​មុខរបរ​តៃកុង អា​អ៊ិ​ច​។ ចំណែកតៃកុង​រថយន្ដ​មានឈ្មោះ​រ៉េត ស៊ីថន អាយុ ២៩​ឆ្នាំមាន​មុខរបរ​អ្នកបើក​រប​រថយន្ដ​។

​បើតាម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញរថយន្ដ​ដឹក​ដី​បាន​ចត​បញ្ឆិត​នឹង​ផ្លូវ​ដោយ​ម្ចាស់​រថយន្ត​បានដាក់​ហ្វ្រាំងដៃពេលដែល​អា​អ៊ិ​ច​ចូកដី​ដាក់​លើ​ឡាន​បណ្ដាលអោយ​រថយន្ដ​រអិល​ថយក្រោយភ្លាមនោះ​តៃកុង​រថយន្ដ​ម្នាក់ទៀត​ដែល​នៅ​ខាងក្រោម​បានរ​ត់ទៅ​ទប់រថយន្ដ​ពីក្រោយ​ដោយ​ខ្លាច​ប៉ះ​នឹង អា​អ៊ិ​ច ដោយ​ទប់​មិន​ឈ្នះ​ហើយ​មិនបាន​មើលក្រោយ​ស្រាប់តែ​រថយន្ដ​រអិល​ប​ណ្ដា​ល​អោយ​គាប់​ជាប់​នឹង អា​អ៊ិ​ច តែម្ដង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ក៏មាន​ការជួយ​ពី​បុគ្គលិក​ដួច​គ្នា រួម​ជាមួយនឹង​សមត្ថកិច្ចយក​រថយន្ដ​ចេញ​ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​ពេល​ទៅ​​ដល់​មន្ទី​ពេទ្យ​ជនរងគ្រោះ​ត្រូវបាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ​ភ្លាម តៃកុង​រថយន្ដ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​អធិការដ្ឋាននគរបាល ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕R​