ឃាត់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា ខេន សុភា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត

ភ្នំពេញ: ​កម្លាំង​នគរបាល ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ បាន​ឃាត់ខ្លួន​កូនប្រុស​បង្កើត របស់លោក​ឧកញ៉ាខេន សុភា ម្នាក់​ពីបទ​ស៊ីដាច់​ម៉ូតូ​គេ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​។

​ការឃាត់ខ្លួន កូនលោក​ឧកញ៉ា ខេន សុភា​នេះ​បានធ្វើ​ឡើង កាលពី​ព្រឹក ថ្ងៃទី​១ខែតុលា ឆ្នាំ​២០១៥ ស្ថិត​នៅមុខ​ផ្សារ​សាមគ្គី ក្នុង​ខណ្ឌទួលគោក​។​

​មន្ត្រីនគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​រូបនេះ​មានឈ្មោះ ខេនសម្បត្តិ អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៧០E0E1 ផ្លូវ​លេខ​១២៨ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ហើយ​ត្រូវ បាន​លោក​ចៅក្រម អ៊ី ឋាវរ​: ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​បទ​ចោទប្រកាន់ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត (​យក​ម៉ូតូ​) កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០១៤ នៅ​ភូមិ​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

ក្រោយ​ការចាប់ខ្លួន កូនប្រុស​ឧកញ៉ា ខេន សុភា ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅអធិការដ្ឋាន​នគរបាល ខណ្ឌ ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់តុលាការ​ចាត់ការ តាម​នីតិវិធី​៕R​​

ឃាត់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា ខេន សុភា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត