ពលរដ្ឋ​សំណូមពរ​ឲ្យ​ម​នី្ទ​រ​បរិស្ថាន​ខេត្ត ចុះ​ត្រួត​ពិនិត្យមើល​ប្រេង ដែល​អណ្តែត​នៅលើ​ផ្ទៃ​ទឹក​ព្រែក​

កោះកុង: បច្ចុប្បន្ន បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ដោយ​ហាម​មិន​ឲ្យ​ទូក​នេសាទ​ខ្មែរ​ដឹក​ផល​នេសាទ ចូលទៅ​លក់ ឬក៏​ចត​នៅតាម​កំពង់ផែ​ក្នុង​ទឹកដី​គេ​រួច​
​មក យើង​សង្កេតឃើញថា នៅតាម​បណ្តោយ​ព្រែក​ប៉ាក់​ខ្លង ក្នុងស្រុក​មណ្ឌលសីមា និង​ព្រែ​កកោះ​ប៉ោ ក្នុង​ទី​រួម​ខេត្តកោះកុង មាន​ទូក​អ្ន​នេសាទ​ខ្មែរ​ជាច្រើន បាន​ចូលមក​ចត និង​ផ្ទេរ​ផល​នេសាទ ដឹក​តាម​រថយន្ត​ចូលទៅ​លក់​នៅឯ​ប្រទេស​ថៃ​។​
​    ​
​ដោយសារ​ការចូល​មក​ចត​នេះហើយ ទើប​គេ​កត់សម្គាល់​ឃើញថា ប៉ុន្មាន​ខែ​កន្លងមកនេះ នៅលើ​ផ្ទៃ​ទឹក​ព្រែក​ជាច្រើន​កន្លែង មាន​កាកសំណល់​ប្រេង​អណ្តែត ដែលជា​ប្រការ​មួយ ធើ្វ​ឲ្យ​មានការ​ព្រួយបារម្ភ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ប្រកប​របរ​រកស៊ី​ជា​លក្ខណៈ​គ្រួសារ រកត្រី ឆ្លុះ​ក្តាម បង្គា​នៅតាម​ព្រែក​នាពេល​យប់​
​ដែល​ពួកគាត់​ឲ្យ​ដឹងថា ពេលនេះ​មុខរបរ​ពួក​កាត់​ពុំ​សូវ​កាក់កប​ទេ ព្រោះ​ត្រី ក្តាម បង្គា​
​មឹក​ដែល​ធ្លាប់​រកបាន​កាលពីមុន ហាក់ដូចជា​មានការ​ថយចុះ​ជាខ្លាំង​។​
​    ​
​មូល​ហេតុដែល​បណ្តាល​មាន​ប្រេង​អណ្តែត​ហូរ​តាម​ផ្ទៃ​ទឹក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​
​ដាក់​ការសង្ស័យថា ទំនងជា​ម្ចាស់​ទូក​នេសាទ​និង​រោង​ជាង​ជួសជុល​ម៉ាស៊ីន​មួយចំនួន​យក​ប្រេង ដែល​ប្រើ​រួច​យកទៅ​លាង​ម៉ាស៊ីន​និង​ឧ​ប្បករ​ណ៏​ផ្សេងៗ​រួច​ចាក់​ចូលទៅក្នុង​ទឹកសមុទ្រ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ម ផល្លា ប្រធាន​ម​នី្ទ​រ​បរិស្ថាន ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក​ពុំទាន់​បានដឹង​អំពី​ករណីនេះ​នៅឡើយ​។ លោក​បាន​និយាយថា នឹង​ឲ្យ​ម​ន្រី្ត​ជំនាញ ចុះទៅ​ពិ​និ​ត្រ​មើល​។ លោក​ទទួលស្គាល់ថា ប្រេង​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​នេះ អាចមកពី​អ្នកនេសាទ​គាត់​លាង​ទូក ឬ​ឧបករណ៍​ផ្សេងៗ រួច​បង្ហូរ​ចូលទៅក្នុង​ទឹក គឺ​មិនមែនជា​ការបង្ហូរ​
​ប្រេង​ទេ​។​

​លោក​ប្រធាន​ម​នី្ទ​រ បាន​ឲ្យ​ដឹងថា កន្លងមក មន្ទីរ​បាន​ចុះទៅ​អប់រំ​ណែនាំ​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រហែលជា​ពួកគាត់ មិនអាច​អនុវត្តបាន​មួយរយ​ភាគរយ​ឡើយ​។​
​    ​
​រី​ឯម​ន្រី្ត​ជលផល​ខេត្ត​វិញ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ពុំទាន់​មាន​សេច​កី្ត​រាយការណ៍​ពី​អ្នក​ចិញ្ចឹម​ត្រី ក្តាម បង្គា​អំពី​បញ្ហា​ទឹក​មាន​សារធាតុ​ប្រេង​នេះ​នៅឡើយ​។​
​    ​
​ម​ន្រី្ត​រូបនោះ បាន​ឲ្យ​ដឹង​បន្ថែមថា បើសិនជា​បញ្ហា​នេះ ពុំមាន​ការទប់ស្កាត់ រួច​បណ្តោយ​ឲ្យ​ប្រេង​អណ្តែត​លើ​ផ្ទៃ​ទឹក​កាន់​ច្រើនឡើង វា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ជា​មិន​
​ខាន​ដល់​ត្រី ក្តាម បង្គា និង​សត្វមានជីវិត​ឯទៀតៗ ដែល​កំពុង​រស់នៅក្នុង​ទឹក​៕

ពលរដ្ឋ​សំណូមពរ​ឲ្យ​ម​នី្ទ​រ​បរិស្ថាន​ខេត្ត ចុះ​ត្រួត​ពិនិត្យមើល​ប្រេង ដែល​អណ្តែត​នៅលើ​ផ្ទៃ​ទឹក​ព្រែក​

ពលរដ្ឋ​សំណូមពរ​ឲ្យ​ម​នី្ទ​រ​បរិស្ថាន​ខេត្ត ចុះ​ត្រួត​ពិនិត្យមើល​ប្រេង ដែល​អណ្តែត​នៅលើ​ផ្ទៃ​ទឹក​ព្រែក​
​រូបថត​៖ ពលរដ្ឋ​សូម​ម​នី្ទ​រ​ជំនាញ ចុះ​មើល​កាកសំណល់​ប្រេង​ដែល​កំពុង​អណ្តែត​
​នៅលើ​ផ្ទៃ​ទឹក​ព្រែ​កកោះ​ប៉ោ​