វិធី​សាស្ត្រ​ក្នុង​ការ ភ្ជាប់​ដៃ​ហ្គេម PS3 ទៅ​កាន់​កុំព្យូទ័រ ដើម្បី​លេង​ហ្គេមផ្សេងៗ

មានប្រិយមិត្តជាច្រើន ប្រហែលជាទន្ទឹង រង់ចាំពត៌មាននេះ ហើយក្រុមការងារ ខេមបូ ក៏សូម អភ័យទោសផងចំពោះ ការយឺតយ៉ាវ ដោយសារ តែយើងខ្ញុំ មានការងារច្រើន ហើយមួយ វិញទៀត ក្នុងការ ធ្វើអត្ថបទពីរបៀប ភ្ជាប់ដៃហ្គេម PS3 ទៅកាន់ កុំព្យូទ័រ វាពិតជា មានភាព ស្មុគស្មាញ សម្រាប់កុំព្យូទ័រ មួយចំនួន មិនដំណើរការ និង ចំណាយពេលយូរ ក្នុងការ ថតវីដេអូ តែយើងខ្ញុំ នៅតែព្យាយាម ដើម្បី ចែកចាយចំណេះដឹងនេះ ដល់អ្នក រាល់គ្នា។​

វិធី​សាស្ត្រ​ក្នុង​ការ ភ្ជាប់​ដៃ​ហ្គេម PS3 ទៅ​កាន់​កុំព្យូទ័រ ដើម្បី​លេង​ហ្គេមផ្សេងៗ

វិធីសាស្រ្តក្នុងការ ភ្ជាប់ដៃហ្គេម PS3 ទៅកាន់កុំព្យូទ័រ ​តាមពិត ទៅវា មានច្រើនណាស់ ប៉ុន្តែដោយសារ តែ Windows 8 និង Windows 10 វាដើរត្រូវ ជាមួយនឹង ដៃ Xbox ដូច្នេះ ថ្ងៃនេះ​ យើងខ្ញុំនឹង លើកយក Driver ដើម្បីអោយ អ្នកធ្វើការ តម្លើង វា និងបម្លែង ដៃហ្គេម PS3 របស់អ្នកពេល ដោតជាមួយ កុំព្យូទ័រ ក្លាយទៅ ជាដៃ Xbox តែម្តង។ ព្រោះប្រសិនបើ បម្លែងទៅជា ដៃ Xbox វាប្រហែល ជាអាចលេង ហ្គេមបានច្រើន ដូចជា PES 2016, FIFA 2016 និង ហ្គេមជាច្រើន ទៀតដែលទើបនឹង ចេញថ្មី។ ជាដំបូង សូមទាញយក កម្មវិធី ជាមុនសិន ដើម្បីតម្លើង ទៅកាន់កុំព្យូទ័រ របស់អ្នក តាមរយៈ តំណរនេះ

ក្នុងឯកសារដែល ខេមបូរីផត ដាក់អោយ ទាញយក វាពិត ជាមាន កម្មវិធីច្រើន ព្រោះវាសុទ្ធ តែជាតម្រូវការ ដូច្នេះ ប្រហែលជា កុំព្យូទ័រ ប្រិយមិត្ត មួយចំនួន មិនទាន់ មានវា អាចធ្វើ ការតម្លើង ទាំងអស់ ក៏បាន ប៉ុន្តែប្រសិន បើកុំព្យូទ័រ របស់អ្នកតម្លើង កម្មវិធី ជំនួយទាំងនោះ រួចរាល់ហើយ មិនចាំបាច់ តម្លើង ទៀតឡើយ គ្រាន់តែ ធ្វើតាមការ ណែនាំ វីដេអូនៅ ខាងក្រោម របស់ ខេមបូ ជាការស្រេច៖

សូមបញ្ជាក់ផងថា កន្លែងជ្រើសរើស Update Driver វាមាន x64 និង x86 ប្រសិនបើ កុំព្យូទ័ររបស់ អ្នកដំណើរការ ដោយ 64bit សូមជ្រើស រើសយក x64 តែប្រសិនបើ ដំណើរការដោយ 32bit សូមជ្រើសរើសយក x86។ ហើយកុំភ្លេច តម្លើង SCP អោយសោះ ដើម្បីអោយ Driver Xbox វាស្គាល់ ជាមួយនឹង ដៃហ្គេម PS3 របស់អ្នក។

វិធី​សាស្ត្រ​ក្នុង​ការ ភ្ជាប់​ដៃ​ហ្គេម PS3 ទៅ​កាន់​កុំព្យូទ័រ ដើម្បី​លេង​ហ្គេមផ្សេងៗ

ខេមបូរីផត សង្ឈឹមថា ប្រិយមិត្តនឹងធ្វើវា បានដោយ ជោគជ័យ ហើយប្រសិនបើ មានបញ្ហា ឬ ចម្ងល់ផ្សេងៗ អ្នកអាច បញ្ចេញ មតិនៅ ខាងក្រោម នេះ​បាន យើងខ្ញុំនឹង ខិតខំឆ្លើយតប អោយបានរហ័ស តាមដែលអាច ធ្វើទៅបាន ដោយសារតែ អត្ថបទនេះ វាមានភាព ស្មុគស្មាញបន្តិច។

  • ដោយ: Meng
  • 3:16 PM, 01 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ