គន្លឹះ​អំពី​ហ្គេម VainGlory ដែល​អ្នក​ទើប​នឹង​លេង​ថ្មី​ថ្មោង​មិន​បានដឹង!

VainGlory គឺជាហ្គេមមួយប្រភេទ ដែលស្រដៀង ទៅនឹង Dota 2 និង League of Legend ដែរ ក៏ប៉ុន្តែ វាតម្រូវ អោយយើងលេង ឬចាប់គូ បានតែ 3 នាក់ទេ ក្នុងមួយក្រុម ហើយលេងតែ នៅលើ ស្មាតហ្វូនប៉ុណ្ណោះ។ ចំពោះ ប្រិយមិត្ត ភាគច្រើន ក៏ធ្លាប់ បានស្គាល់ និងលេងហ្គេម មួយនេះ ផងដែរ ព្រោះអី វាមានលក្ខណៈ ងាយស្រួល ក្នុងការលេង ជាងគេ និងមិនសាំញ៉ាំ រឿងទិញអាវុធ ផងដែរ។

យ៉ាងណាមិញ ចំពោះ មិត្តអ្នកអាន ដែលទើបនឹង លេងវា ថ្មីថ្មោងនោះ អាចនឹងមាន ការពិបាក ក្នុងការ លេងបន្តិចហើយ ព្រោះថា មិនដឹងត្រូវ ទិញអាវុធ យ៉ាងណា ដើម្បីអោយដឹង និងប្រាកដថា អាចទប់ទល់ ជាមួយនឹង ក្រុមសត្រូវបាន នោះទេ។ មួយវិញទៀត វាក៏មាន ផលវិបាក ខ្លាំងដែរ ក្នុងការ រិះគិត នូវវិធីសាស្រ្ត និងល្បិច ដើម្បីយកឈ្នះ ទៅលើ សត្រូវ ក៏ដូចជា កាំភ្លើងធំ (Turret) ជាដើម។

គន្លឹះ​អំពី​ហ្គេម VainGlory ដែល​អ្នក​ទើប​នឹង​លេង​ថ្មី​ថ្មោង​មិន​បានដឹង!

ដូច្នេះហើយ ដើម្បីដឹងថា គួរតែទិញ អាវុធអ្វីខ្លះ ហើយអាវុធណា ដែលសាក សមនឹង Hero របស់យើងនោះ ជាដំបូងនោះ គឺលោកអ្នក ត្រូវចូលទៅ ហាត់រៀនវា ជាមុនសិន (Practice) ព្រោះអី នៅក្នុងការ ហាត់រៀននោះ លោកអ្នក នឹងអាច ប្រើប្រាស់ Heroes បានគ្រប់ និងច្រើនប្រភេទ ហើយអាចនឹង រកលុយលឿន និងច្រើន ផងដែរ។ សម្រាប់ការ ចូលទៅកាន់ កន្លែង Practice នោះ សូមចុចលើ Play > Practice > SOLO PRACTICE > ជ្រើសរើស​ Hero ណាមួយ ដែលអ្នក ចង់លេង > នៅពេល ចាប់ផ្តើមលេង សូមចូល ទៅកាន់ Shop > Consumable > រួចទិញវត្ថុ 2 ដែលមាន ឈ្មោះដូចជា “Pot of Gold” (បង្កើនលុយ) និង “Level Juice” (បង្កើន Level) > ហើយគ្រាន់តែ ចុចលើ វារហូត លុយ និង Level របស់លោកអ្នក នឹងកើនឡើង ជាក់ជា មិនខាន។

គន្លឹះ​អំពី​ហ្គេម VainGlory ដែល​អ្នក​ទើប​នឹង​លេង​ថ្មី​ថ្មោង​មិន​បានដឹង!

បន្ទាប់ពីលុយ និង Level របស់លោកអ្នក កើនឡើង ហើយនោះ លោកអ្នក អាចធ្វើការ ទិញអាវុធផ្សេងៗ តាមតម្រូវការ របស់លោកអ្នក ឬទិញ ទៅតាម Recommend ដែលគេបាន ផ្តល់អោយ សម្រាប់ Hero និមួយៗ (បើសិនជាអស់ តម្រូវការហើយ លោកអ្នក ក៏អាច លុបវត្ថុ 2 នោះចោល ផងដែរ)។

ក្រោយពី Hero របស់លោកអ្នក បានផ្គុំទៅតាម អ្វីដែលជា តម្រូវការ ហើយនោះ លោកអ្នក អាចសាកល្បង វាយជាមួយ នឹងពពួក Minions ឬកាំភ្លើងធំ (Turret) បានផងដែរ ដើម្បីសាកតេស្ត និងដឹងពី ចំណុចខ្សោយ និងខ្លាំងរបស់ អាវុធទាំងនោះ។

ដើម្បីដឹងបន្ថែមនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

សូមបញ្ជាក់ថា៖ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ អ៊ីនធើណេត របស់ Digi គឺមិនអាច លេងហ្គេម មួយនេះ បានទេ លុះត្រាតែ ទាក់ទង ទៅខាង ក្រុមហ៊ុន Digi តែម្តង ដើម្បីអោយជួយ ទើបអាច លេងបាន។

នេះគ្រាន់តែជា បទពិសោធន៍ និងគន្លឹះខ្លី ដែលយើង ធ្លាប់បានដឹង ហើយចង់ ចែករំលែក ដល់មិត្ត អ្នកអាន ដែលទើប នឹងលេង តែប៉ុណ្ណោះ តែបើ សិនជា ប្រិយមិត្តណា ដែលធ្លាប់ ដឹងពី គន្លឹះប្រសើរ ជាងនេះ អាចចូលរួម បញ្ចេញជាមតិ នៅខាងក្រោម នេះបាន ដើម្បីចែក រំលែក អោយគ្នា ទៅវិញទៅមក។

  • ដោយ: Mai
  • 3:44 PM, 01 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ