ប្រុស​សុំ​ប្រុស​រៀបការ​នៅក្នុង​រថភ្លើង​ក្រោម​ដី (​មាន​វីដេអូ​)​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​ហេតុការណ៍​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​កើតឡើង​នៅក្នុង​រថភ្លើង​មួយកន្លែង​នៅទីក្រុង​ប៉េកាំង ដោយ​បុរស​ម្នា​ក់បាន​សុំ​សង្សារ​ប្រុស​របស់ខ្លួន​រៀបការ ខណៈដែល​អ្នករួមដំណើ​រ​មើល​គ្រប់ៗ​គ្នា ។​ ​យោងតាម​សម្តី​របស់​សាក្សី​បាន​ឲ្យ​ដឹងថា ការសុំ​រៀបការ​នេះ​បាន​កើតឡើង​នៅក្នុង​រថភ្លើង​ក្រោម​ដី​ខ្សែ​ទី ១ នៃ​ទីក្រុង​ប៉េកាំងដោយមាន​ការ​រចនា​ខ្លះៗ​ជា​រាង​ឥ​ន្ធ​ធនូ​ក្នុង​រថភ្លើង​នោះ។

បុរស​ម្នាក់​បាន​លុតជង្គង់​ចុះ ហើយ​បាន​និយាយ​ទៅ​មិត្ត​ប្រុស​របស់ខ្លួន​ថា ថ្ងៃនេះ​ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់គ្នា​ដែល​នៅទីនេះ ដើម្បី​ធ្វើជា​សាក្សី ។

បន្ទាប់មក​លោក​ក៏បាន​ដក​នាឡិកា រួចហើយ​ក៏បាន​សុំ​រៀបការ​តែម្តង ។ ពេលនោះ​អ្នក​នៅ​ទីនោះ​ក៏បាន​ស្រែក ចំអកឡកឡឺយ​ដែរ តែ​បន្ទាប់ពី​បុរស​ម្នាក់ទៀត​បាន​ឆ្លើយថា យល់ព្រម មនុស្ស​គ្រប់គ្នា​នៅ​ទីនោះ​ក៏​ទះដៃ អបអរសាទរ​ផងដែរ ។ បើ​ចង់ដឹងថា សកម្មភាព​អស្ចារ្យ​ប៉ុណ្ណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖
​ថា​វរិ​ទ្ធ​