Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក


Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក

ជា​ថ្មី​ម្ដង​ទៀត​តារា​ចម្រៀង​ចិត្ត​បុណ្យ Taylor Swift បាន​បរិច្ចាគ​លុយ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ថា Ayden ដែល​ជា​ក្មួយ​​របស់​​អ្នក​រាំ​​របស់​នាង ដែល​ទើប​ពិនិត្យ​ឃើញ​មាន​ជំងឺ​មហារីក។ ​​​​​​

 

Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក

 

Kim “Toshi” Davidson ដែល​ជា​ពូ​របស់ក្មេង​ប្រុស Ayden ​និង​ជាអ្នក​​រាំ​របស់ Taylor ក្នុង​ការ​​ប្រគំតន្ត្រី​ទេសចរណ៍ 1989 បាន​ប្រកាស​ថា ក្មួយប្រុស​របស់​ខ្លួន​ដែល​មាន​អាយុ១៣​ខែ​បាន​ពិនិត្យ​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក។ ក្រោយ​ពី​ឭដំណឹងបែប​នេះ​តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​បាន​ផ្ដល់​លុយ​​៥​ម៉ឺន​ដុល្លារទៅ​កាន់​ក្មេង​ប្រុសនោះ​តាមរយៈ​​ទំព័រ GoFundMe ដែល​ជា​ទំព័រ​​សម្រាប់​រៃអង្គាស​ប្រាក់​ជួយ​ដល់​​ជនរងគ្រោះ​ឬ​អ្នក​ជំងឺ​ផ្សេងៗ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

 

អម​ជា​មួយ​ការ​ផ្ដល់​ទឹក​ប្រាក់​មិត្ត​ស្រី​របស់​ DJ Calvin Harris ​បាន​សរសេរ​​ភ្ជាប់​លើក​ទឹកចិត្ត​ទៅ​កាន់​ក្មេង​ប្រុស Ayden ថា៖​”ក្មួយ​ប្រុស Ayden ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​សម្ដែង​ជា​មួយ​ពូ​របស់​ក្មួយ​ Toshi ​​នៅ​តន្ត្រី​ទេសចរណ៍។ ពួក​យើង​ទាំង​អស់​គ្នា​ជូនពរ​ដល់​ក្មួយ​និង​ម្ដាយ​ និង​​ផ្ញើ​សេចក្ដី​ស្រឡាញ់​ទៅ​ក្មួយ​ផង​ដែរ។ ដោយ​ក្ដី​ស្រឡាញ់​ ពី Taylor”។

 

Taylor Swift បរិច្ចាគ​លុយ៥​ម៉ឺន​ដុល្លារ​ជួយ​ក្មួយ​ប្រុស​អ្នក​រាំ​​កើត​មហារីក

 

ក្រោយ​ពី​មាន​ការ​ជួយ​ដូច​នេះ Toshi ក៏​បាន​ផ្ញើ​សារ​​អរគុណTaylor តាម​បណ្ដាញ​សង្គម Instagram ថា៖ ” ដូច្នេះ​​ខ្ញុំ​​មិន​អាច​បន្ត​គម្រោង​​​ទៅ​សម្ដែង​ក្នុង​តន្ត្រី​ទេសចរណ៍​របស់​អ្នក (Taylor) ពេល​ខាង​មុខ​នៅ​ទី​ក្រុង Toronto បាន​ទេ @taylorswift គឺ​ជា​ទេពអប្សរ​មួយ​រូប​និង​ជា​គ្រួសារ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​មាន​ពាក្យ​អ្វី​​អរគុណ​នាង​​លើស​ពី​នេះ​ទេ”។

 

នេះ​​មិន​មែន​ជាលើក​ទី​មួយ​ទេ​ដែល Taylor Swift ជួយ​ដល់​ក្មេង​កើត​មហារីក ជាក់ស្ដែង​កាល​ពី​ខែ​កក្កដា នាងបានបរិច្ចាគ​ទឹក​ប្រាក់​ចំនួន​៥ម៉ឺនដុល្លារដូច​គ្នា​​​​ជួយ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ Naomi Oakes ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មហារីក​​គ្រាប់​​​ឈាម​ក្នុង​មន្ទីរពេទ្យ ៕

 

ចុចអាន៖ចូល​មើល​ផ្ទះ​របស់ Taylor Swiftតម្លៃ​ជាង២០​លាន​ដុល្លារ​ប្រណិត​​មិនធម្មតា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖dailymail