​រថយន្ត​​ដឹក​អ្នកទោស​ខេត្ត​ប៉ៃលិនខូច​ទាំង​ថ្មី​សន្លាង អត់​មាន​លុយ​ធ្វើ​យកទៅទុកចោល​នៅ​ខេត្តបាត់ដំបង

ខេត្ត​ប៉ៃលិន ៖ ​រថយន្ត​​មួយ​គ្រឿង​ដ៏​ថ្មី​សន្លាង​ដែល​​ខាង​អគ្គនាយក​ព​ន្ធ​នាគារ​បាន​ចែក​ជូន​​ដល់​​ពន្ធនាគារ​​ជា​​កម្ម​សិទ្ធិ ដើម្បី​ប្រើប្រាស់​ដឹក​​អ្នក​ទោស​​ទៅ​តុលាការ​បាន​ខូច​ទាំង​ថ្មី​​សន្លាង ខណៈ​មិនសូវ​​បាន​​ដឹក​អ្នកទោស​ប៉ុន្មាន​​ផង ស្រាប់តែ​អ្នក​ប្រើ​ប្រាស់​​រហូត​ដល់​អស់​ប្រេង​​បាត​ខូច​ម៉ាស៊ីន​បាត់ លុះ​ខាង​ប្រធាន​ពន្ធនាគារ​អត់​​មាន​លុយ​ជួសជុល​ ក៏​អូ​សយ​ក​ទៅ​ចត​ទុក​ចោល​​គ្រប​តង់​នៅ​ក្បែរ​ខាងជើង​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុងភូមិ​ទួល ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៥ ​នេះ ខណៈ​ភ្នាក់ងារ​សារព័ត៌មាន បាន​ទាក់ទង​ទៅ​លោកនូវ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្តប៉ៃលិន​ ដើម្បី​ធ្វើការ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​រថយន្ត​ខូច​យក​ទៅ​ចត​ទុក​ចោល​នៅ​ខេត្តបាត់ដំបង លោក​គ្រាន់តែ​លើក​ទទួល ហើ​យ​និយាយ​បាន​២-៣​​ម៉ាត់ ​មិន​ទាន់​ដឹង​សាច់​រឿង​​ផង ស្រាប់តែ​លោក​បិទ​ទូរស័ព្ទ​ភ្លាម​ៗ​​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព