អាជ្ញាធរ​ខេត្ត​សម្រេច​ឱ្យ​​អាជីវករ​ផ្សារ​​សសរស្តម្ភ​ចាស់​ លក់​នៅ​​ផ្សារ​ចាស់ដ​ដែល

ខេត្តសៀមរាប ​៖​ បន្ទាប់​ពី​ក្រុម​អាជីវករ​បាន​​តវ៉ា​ប្រឆាំង​មិន​ព្រមទៅ​លក់​នៅ​ផ្សារ​ថ្មី​ ដែល​អាជ្ញាធរ​ឃុំ​បាន​​រៀបចំ​ឱ្យ​នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មក ​ក្រុម​អាជីវករ​ផ្សារ​​សសរស្តម្ភ​ ស្ថិត​នៅ​ក្នុង​ឃុំ​សសរស្តម្ភ​​ចាស់ ស្រុក​ពួក​ខេត្តសៀមរាប​ ប្រមាណ​ជាង​១០០​នាក់ ដែល​​លក់ដូរ​ក្នុង​ផ្សារ​មួយ​នេះ ​បាន​លើកគ្នា​តវ៉ា​ប្រឆាំង​ដាច់ខាត​​ ចំពោះ​គម្រោង​​សាងសង់​សាលា​ម​ត្តេ​យ្យ​ ដែល​គ្រោង​សង់​លើ​ទី​តាំង​​ផ្សារ​​ចាស់​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ​ ត្រូវ​បញ្ចប់​ដោយ​​ជោគជ័យ​ ​។

ហេតុ​ការ​ណ៍​ដែល​​អភិបាលរង​ខេត្ត​បាន​​ចូលរួម​ដោះស្រាយ​ឱ្យ​អាជីវករ​​ផ្សារ​សសរស្តម្ភ​ចាស់នៅ​​លក់​ដ​ដែល​នោះ​ ធ្វើ​ឡើង​កាល​ពី​​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា ២០១៥ ខណៈ​ផ្សារ​នេះ​​បាន​កើតឡើង​ដ៏​រ៉ាំរ៉ៃ​​ជា​យូរ​ខែ​មក​ហើយ​ ។ តាម​ប្រភព​ពី​ក្រុម​អាជីវករ​នេះ ​បាន​រៀប​រាប់​ប្រាប់​​អភិបាលរង​ខេត្ត​​ថា ពួក​គាត់​មានការ​ប្រឆាំង​បែប​នេះ​ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​គ្រោង​រុះរើ​ផ្សារ​​ចាស់ ​ដែល​ជា​របស់​រដ្ឋ​ធ្វើ​​ឱ្យ​អាជីវ​​ករ​ទៅ​លក់​​ក្នុង​ផ្សារ​ថ្មី ​ជា​ផ្សារ​ឯកជន​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​​ឃុំ​នោះ​ ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ដោយ​មាន​ចុះ​សិក្សា​យ៉ាង​ច្បាស់លាស់​របស់​អាជ្ញាធរ​ខេត្ត​រួច​មក ​គឺ​ត្រូវ​បាន​លោក​គឹ​ម ឆៃ​ហៀ​ង អភិ​បាលរង​ខេត្តសៀមរាប​ ប្រកាស​សម្រេច​ឱ្យ​អាជីវករ​ផ្សារ​សសរស្តម្ភ​លក់​នៅ​ផ្សារ​ចាស់​ដ​ដែរ ប៉ុន្តែ​ត្រូវ​ឱ្យ​ខាង​អាជីវករ​ទាំងអស់​ចូល​រួម​សម្អាត​អនាម័យ​បរិស្ថាន​​នៅ​ក្នុង​ផ្សារ​ឱ្យ​បាន​ល្អ​ប្រសើរ​ ។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព