គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

កណ្តាល ៖ លោកភូមិកំណប់ មេឃុំត្បែង និងអតីតអភិបាលស្រុកកណ្តាលស្ទឹង ត្រូវបានគ្រួសារលោកយាយ សំ ប៉ាក ប្តឹងចោទប្រកាន់ ពីបទរំលោភបំពានលើសិទ្ធិកាន់កាប់ដីធ្លី និងគម្រាមកំហែង បំផ្លិចបំផ្លាញរបងថ្មតាមព្រំដី និងសំណាបអស់ប្រមាណ២/៤ ដែលមានទំហំស្មើរ និងផ្ទៃដីកន្លេះហិកតា ។ លោកយាយ សំ ប៉ាក មានអាយុ ៧២ឆ្នាំ មានកូនឈ្មោះ ស៊ឹម សេង, ឈុន សុគន្ធ, ស៊ឹម សុខុន, ញ៉ិល អូន, ស៊ឹម ផារី, ស៊ឹម ចាន់ថន និងឈ្មោះ ព្រុំ សុធី បានរួមគ្នាប្តឹងអាជ្ញាធរភូមិនិងមេ ឃុំត្បែង និងអតីតអភិបាលស្រុកកណ្តាលស្ទឹង ។ ចំណែកឯអាជ្ញាធរ ដែលរងបណ្តឹងពីប្រជាពលរដ្ឋ ទី១ ឈ្មោះ ជួន ជិន មេភូមិកំណប់, ទី២ ឈ្មោះ អ៊ុ សុធា មេឃុំត្បែង, ទី៣ឈ្មោះ ទូច ថុន សមាជិកឃុំត្បែង, ទី៤ ឈ្មោះ ទូច ថុល អនុប្រធានភូមិកំណត់, ទិ៥ ឈ្មោះ តា រស់ អនុឃុំត្បែង, ទី៦ ឈ្មោះ សួង សេង ប្រជាជន និងលោក ចយ សុបិន អតីតអភិបាលស្រុកកណ្តាលស្ទឹង ។

បើយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ បាននិយាយថា លោក ចយ សុបិន អតីតអភិបាលស្រុកកណ្តាលស្ទឹង កាលពីលោកនៅ កាន់តំណែងអភិបាលស្រុក និងមន្ត្រីមួយចំនួនទៀត រួមមានលោក ឯក ឈន មន្ត្រីស្រុកកណ្តាលស្ទឹង លោក អ៊ុ សុធា មេឃុំត្បែង, លោកអ៊ឹម សារុំ ក្រុមប្រឹក្សាឃុំត្បែង, លោក ណឹម ឡន ស្មៀនឃុំត្បែង ព្រមទាំងបក្ខពួកបាននាំកម្លាំងប៉ូលិស ប៉េអឹមជាច្រើននាក់ ទៅរំលោភបំពាន លើសិទ្ធិ កាន់កាប់ដីធ្លីរបស់ពួកគាត់ និងគម្រាមកំហែងបំផ្លិចបំផ្លាញ របងថ្មតាមព្រំដីលាកពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅទីតាំង ដីត្រពាំងអង្គក្តី ស្ថិតក្នុងភូមិកំណប់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ហើយការប្តឹងផ្តល់នេះ ត្រូវបានតស៊ូតមតិតាំងពី តុលាការខេត្តកណ្តាល រហូតដល់សាលាឧទ្ទរណ៍ ទីបំផុតប្រជាពលរដ្ឋ នៅតែមិនទទួលភាពយុត្តិធម៌ដដែល ដោយសាលាដំបូង និងសាលាឧទ្ទរណ៍បានសម្រេចតម្កល់ដីកា តម្កល់រឿងទុកឥតចាត់ការ តាមក្រមនីតិវិធីព្រហ្មទ័ណ្ឌចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០០៧ មាត្រា៤១ ស្តីពីការតម្កល់រឿងទុកឥតចាត់ការ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ដោយលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។

ប៉ុន្តែបើយោងតាមការបំភ្លឺ របស់លោក ជួន ជិន មេភូមិកំណប់ នៅអយ្យការអមតុលាការខេត្តកណ្តាល នោះថា ចំពោះរឿងជីកសំណាប របស់ឈ្មោះ សំ ប៉ាក់ គឺធ្វើតាមបញ្ជា របស់លោកមេឃុំត្បែង ឈ្មោះ អ៊ុ សុធា ។ ចំណែកលោកអ៊ុ សុធា មេឃុំត្បែង ក៏បានបំភ្លឺនៅអយ្យការ អមតុលាការខេតេ្តកណ្តាលថា ការជីកសំណាបរបស់ឈ្មោះ សំ ប៉ាក់ អស់ប្រមាណកន្លេះហិកតា គឺសំអាងទៅលើឃុំ មានផែនការជីស្រះ សម្រាប់យកទឹកស្រោចស្រពដីស្រែ ៧៥ហិកតា ទើបលោកស្នើឲ្យវិស្វកម្មធ្វើការងារនោះ ដោយមានមេភូមិជាអ្នក ដឹកនាំកម្លាំង ។ ការធ្វើនេះបានប៉ះពាល់ លើសំណាបរបស់ឈ្មោះ សំ ប៉ាក់ ធ្វើមិនដឹងមិនឮ ។ ការជីកសំណាបខូចខាត អស់ប្រមាណ២A ។ ប៉ុន្តែការអះអាង និងឆ្លើយបំភ្លឺ នៅអយ្យការអមតុលាការខេត្តកណ្តាល របស់លោកមេឃុំត្បែង ប្រជាពលរដ្ឋនិយាយថា មិនពិតទេ គឺជាពាក្យដោះសារមួយប៉ុណ្ណោះ ។ យាយសំ ប៉ាក់ បាននិយាយបន្ថែមថា នៅចំណុចដីទំនាស់នោះ កន្លងមកប្រពន្ធរបស់លោកមេឃុំ បានមកសុំទិញ តែលោកយាយមិនលក់ ។

គួរបញ្ជាក់ថា ដោយសារតែតុលាការខេត្តកណ្តាល និងសាលាឧទ្ធរណ៍ តម្កល់រឿងមិនចាត់ការនោះ ធ្វើឲ្យការតស៊ូមតិ របស់គ្រួសារលោកយាយ សំ ប៉ាក និងកូនៗទាំង៩គ្រួសារ មិនទទួលបានភាពយុត្តិធម៌ ជាច្រើនឆ្នាំមកហើយ ៕

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង

គ្រួសារ លោកយាយ សំ ប៉ាក ប្តឹងអាជ្ញាធរភូមិ ឃុំ និងអតីត អភិបាល ស្រុកកណ្តាលស្ទឹង