ត្រង់ណា បង្ហាញថាទូរស័ព្ទ iPhone 6s ពិតជាមិនជ្រាបទឹក? [VDO]

ត្រង់ណា បង្ហាញថាទូរស័ព្ទ iPhone 6s ពិតជាមិនជ្រាបទឹក? [VDO]

កាលពីប៉ុន្មានថ្ងៃមុន យើងខ្ញុំបានធ្វើការចុះផ្សាយពីអត្ថបទព័ត៌មានពីរ ដែលទីមួយទាក់ទងទៅនឹង iPhone 6s/6s Plus អាចត្រាំទឹកបានមួយម៉ោង និងមួយទៀតគឺសាកល្បងដាក់ឱ្យ iPhone 6s ហែលលេងនៅក្នុងអាងទឹក ហើយរីឯលទ្ធផលអ្នកទាំងអស់គ្នាក៏បានដឹងរួចមកហើយ។ ដោយឡែកថ្ងៃនេះក្រុមការងារ iFixit ក៏បានចេញមកបកស្រាយហើយថា ការពិតទូរស័ព្ទ iPhone 6s/6s Plus គឺមានមុខងារមិនជ្រាបទឹក ឫ Waterproof ពិតប្រាកដណាស់ ដោយពួកគេក៏បានបើកគ្រឿងរបស់វាមើល ហើយសង្កេតឃើញថាមានសំបកជ័រម្យ៉ាង នូវរុំព័ទ្ធជុំវិញតួម៉ាសុីន ដូចទៅនឹង iPhone 6 ដែរ តែវាមានកម្រាស់ធំជាងមុនដល់ទៅ 0.3mm ឯណោះ ដោយហេតុផលនេះហើយទើបគ្រប់គ្នាហ៊ានសន្និដ្ឋានថា iPhone 6s/6s Plus អាចត្រូវទឹកភ្លៀងគឺមិនអីនោះទេ លើកលែងតែយកទៅទម្លាក់ចោលក្នុងអាងទឹក ដែលមានជម្រៅជ្រៅលើសពី 1ម៉ែត្រឡើង ព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ដល់គ្រឿងម៉ាសុីន។ ដូច្នេះហើយ វាអាចនិយាយបានថានេះជាមុខងារថ្មីមួយទៀត ដែលអ្នករាល់គ្នានឹងមិនគិតថា iPhone 6s/6s Plus អន់ជាងទូរស័ព្ទដទៃ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ត្រង់ណា បង្ហាញថាទូរស័ព្ទ iPhone 6s ពិតជាមិនជ្រាបទឹក? [VDO]
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ត្រង់ណា បង្ហាញថាទូរស័ព្ទ iPhone 6s ពិតជាមិនជ្រាបទឹក? [VDO]

ចុះថ្ងៃទី 01 តុលា ឆ្នាំ 2015 ម៉ោង 3:40 ល្ងាច Sovann2

ត្រង់ណា បង្ហាញថាទូរស័ព្ទ iPhone 6s ពិតជាមិនជ្រាបទឹក? [VDO]