កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​វាយ​យក​បាន​ក្រុង​គុន​ឌុ​ស​ពី​ពួក​តា​លី​បង់​វិញ

ទង់ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បក់​រវិច​ជា​ថ្មី​ឡើង​វិញ​នៅ​ក្រុង​គុន​ឌុ​សភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កង​ទាហាន​ពិសេស​អូតង់​វាយ​ដណ្តើម​យក​បាន​ទីក្រុង​សំខាន់​នេះ​ពី​ពួក​ឧទ្ទាម​តា​លី​បង់​វិញ កាលពី​ថ្ងៃ​ទី​១ តុលា ។

ការ​វាយ​ដណ្តើម​យក​ទីក្រុង​នេះ​វិញ បន្ទាប់​ពី​ពួក​តា​លី​បង់​លុក​ចូល​កាន់កាប់​រយៈពេល​៣​ថ្ងៃ​មក ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក សឺ​ឌី​ក សឺ​ឌី​ក​គី ប្រកាស​ពី​ព័ត៌មាន​ល្អ​នោះ​តាម TWITTER ។ ចំណែក​លោក អា​យូ​ប សា​ឡាន​ហ្សុ​ី អនុរដ្ឋមន្ត្រី​មហាផ្ទៃ អះអាង​ថា ក្រុង​គុន​ឌុ​ស​ដណ្តើម​យក​បាន​វិញ​ដោយសារ​ប្រតិបត្តិការ​ពិសេស​មួយ ដែល​ក្នុង​ពេល​នោះ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត ។ សាកសព​របស់​ពួក​យុទ្ធ​ជនតា​លី​បង់​នៅ​រាយ​ប៉ាយ​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​ទីក្រុង​នោះ៕