ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​​បើក​​ទ្វារ​​កីឡដ្ឋាន​ Anfield ​ស្វាគមន៍​ក្រុម​មក​ពី​ប្រទេស​ស្វីស​ FC Sion ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​ពូល​ B ​នា​​វេលា​ម៉ោង​០២:០៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

​​កាល​ប្រកួត​​បើក​ឆាក​ដំបូង​ខែ​មុន ​​ហង្ស​ក្រហម​រក​បាន​តែ​១​ពិន្ទុប៉ុណ្ណោះ​​នៅ​ទឹកដី​បារាំង​ បន្ទាប់​ពី​ស្មើ​ ១-១ ទល់​នឹង​ Bordeaux ​ប៉ុន្តែ​សម្រាប់​ក្រុម​ Sion ​វិញ​ ​​មិន​ធម្មតា​ប៉ុន្មាន​ឡើយ​ ​​ពោល​គឺ​បាន​ទទួល​​៣​ពិន្ទុ​ពេញ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​ Rubin Kazan ​របស់​រុស្សី ២-១ នៅ​​ប្រទេស​ស្វីស។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​នៅ​ទឹកដី​អង់គ្លេស ហង្ស​ក្រហម​អាច​រក​បាន​៣​ពិន្ទុ​ ឬ​អត់?

 

​​សម្ដី​អ្នកចាត់ការ៖

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

​​លោក​ Brendan Rodgers ​អ្នកចាត់ការ​ក្រុម​ Liverpool បាន​លើក​ឡើង​ថា​លោក​​នឹង​ឲ្យ​តារា​សំខាន់​ខ្លះៗ​សម្រាក ព្រោះ​ត្រូវ​ប៉ះ​ Everton នៅ​ចុង​សប្ដាហ៍​នេះ​ផង​ ​ដោយ​លោក​បាន​និយាយ​ថា៖ “ការ​ប្រកួត​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​កីឡាករ​ក្មេងៗ​ និង​កីឡាករ​ដែល​ពុំ​សូវ​បាន​ចូល​លេង​ ប៉ុន្តែ​យើង​ក៏​​​ដឹង​ច្បាស់​ដែរ​​ថា ​យើង​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ចាំ​បាច់​។ ជ័យ​ជម្នះ​ក្នុង​ដី​ពិត​ជា​សំខាន់​ ​ហើយ​បើ​យើង​ឈ្នះ​ប្រកួត​នេះ នោះ​ប្រកួត​ថ្ងៃ​អាទិត្យ​ នឹង​​មាន​ស្មារតី​ល្អ​ទៀត”។

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

រីឯ​លោក​ Didier Tholot​ អ្នកចាត់ការ​ក្រុម​ Sion វិញ ​បាន​លើក​ឡើង​ថា​ ក្រុម​របស់​លោក​ធ្វើ​ដំណើរ​​មក​ Anfield ​គឺ​ចង់​បាន​​លទ្ធផល​វិជ្ជមាន​ខ្លះៗ ដែល​យ៉ាង​ហោច​ណាស់​ក៏​អាច​យក​បាន​១​ពិន្ទុ ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ដើម្បី​បន្ត​សង្ឃឹម​​អាច​ឆ្លង​ផុត​ពូល​នេះ។

 

ជើង​កីឡាករ៖

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Liverpool កីឡាករ​ឆ្នើម​ Daniel Sturridge ​ត្រូវ​​លោក​ Rodgers ឲ្យ​សម្រាក​ ខណៈ​ដែល​ Christian Benteke (របួស​សរសៃពួរ), Roberto Firmino (ជើង), Dejan Lovren (ជើង) និង​ប្រធាន​ក្រុម​ Jordan Henderson ​របួស​រយៈពេល​វែង​ទៀត។ ដូច្នេះ​១១​នាក់​ដំបូង របស់​ម្ចាស់​ផ្ទះ​អាច​ជា៖ Bogdan; Toure, Sakho, Gomez, Moreno; Rossiter, Can, Ibe, Lallana, Allen; Origi។

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ FC Sion ​វិញ ១១​នាក់​ដំបូង​ អាច​ជា៖ Vanins; Zverotic, Lacroix, Ziegler, Pa Modou Jagne; Assifuah, Xavier Kouassi, Fernandes, Carlitos, Salatic; Konate។

 

​ប្រវត្តិ​ជួប​គ្នា៖

 

​ក្រុម​ទាំង​២​នេះ ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​២​ដង តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ ​ក្នុង​ការ​ប្រកួត​ UEFA Cup Winner’s Cup ​ដែល​ក្នុង​នោះ​ហង្ស​ក្រហម យក​ឈ្នះ​ទាំង​២​ជើង ដោយ​នៅ​​ប្រទេស​ស្វីស​ Liverpool ឈ្នះ​ ២-១ និង​នៅ​ទឹក​ដី​អង់គ្លេស Liverpool លត់​ ៦-៣៕

 

​​ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ៣-០ FC Sion, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​គូ​ប្រកួត​ UEFA Europa League​ ទាំង​អស់​យប់​នេះ​គឺ៖

 

ទាយ​ថា​​ហង្ស​ក្រហម ​អាច​ធ្វើ​ស៊ី​ក្រុម​ស្វីស​ Sion ​បាន​អត់​យប់​នេះ?

 

 

-ចុចអាន៖ ក្មេង​កម្សត់​ថៃ បាន​​ដើរ​​កាន់​ដៃ​ប្រធាន​ក្រុម​ Liverpool ​ចូល​ទីលាន​នៅ​ម៉ាឡេស៊ី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ uefa | bbc | sportsmole