អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

ភ្នាក់​ងារ​អវកាស​​អឺរ៉ុប​គ្រោង​នឹង​បញ្ជូន​យាន​ ExoMars Rover​ ទៅ​ប្រមាញ់​ជីវិត​លើ​ភព​អង្គារ​ ក្នុង​ឆ្នាំ ២០១៨ ​ពោល​គឺ​ពីរ​ឆ្នាំមុន​ណាសា​បញ្ជូន​ទៅ​ក្នុង​ឆ្នាំ​២០២០។

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

ប្រទេស​អង់គ្លេស​កំពុង​ដើរ​តួ​ដឹក​មុខ​ក្នុង​កម្មវិធី​ប្រកួត​រុក​រក​របស់​ពានរង្វាន់​ Ryder Cup​ ដោយ​មាន​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ​ភព​​ផ្សេង​ៗ​មកពី​អង់គ្លេស​ ការ​ដៅ​ទ្វីប​ និង​ការ​បង្កើត​មនុស្ស​យន្ត​តាម​ដាន​ ET Tracker។

 

ឥឡូវ​នេះ​ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​ មាន​ជីវិត​សត្វ​រស់​នៅ​លើ​ភព​អង្គារ​ ក្រោយ​ពី​​ណាសា​ប្រកាស​រក​ឃើញ​លើ​ភព​នេះ​ធ្លាប់​មាន​ទឹក​ប្រៃ​ហូរ​កាត់។ សីតុណ្ហភាព​ភព​ក្រហម​នេះ​ចុះ​ទាប​ដល់​-១០០​អង្សារ។

ភ្នាក់​ងារ​សិក្សា​​ស្រាវ​ជ្រាវ​អវកាស​អង់គ្លេស​ម្នាក់ ​ដុកទ័រ Lewis Dartnell​ នៃ​សាកល​វិទ្យាល័យ​ Leicester កំពុង​បង្កើត​កែវ​ភ្នែក​ឡាហ្ស៊ែ​ពិសេស​សម្រាប់​បេសកកម្ម​យាន​ ExoMars។ លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ Daily Star​ ថា​ “នោះ​ជា​ក្ដី​សង្ឃឹម​ថ្មី​​​ ដែល​អឺរ៉ុប​នឹង​បាញ់​​បង្ហោះ​ទៅ​ដល់​ភព​អង្គារ​បាន​មុន​ឆ្នាំ​២០២០​ ហើយ​វា​គឺ​ជា​ជនជាតិ​អឺរ៉ុប​ម្នាក់ ​ដែល​បាន​រក​ឃើញ​ជីវិត​សត្វ​លើ​ភព​អង្គារ​បាន​មុន​ណាសា”។ លោក​បន្ត​ “ខ្ញុំ​គិត​ថា​ ឱកាស​ក្នុង​ការ​ស្វែង​រក​អ្វីៗ​ពិត​ជា​ល្អ​ណាស់។ ពួក​យើង​មាន​ពេលវេលា​ និង​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​ការ​ចំណាយ​រុករក​នេះ”។

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

អង់គ្លេស​គ្រោង​បង្ហោះ​យាន​អវកាស​ឲ្យ​បាន​មុន​ណាសា​ ទៅ​ស្វែង​រក​ជីវិត​លើ​ភព​អង្គារ

 

​​​
យាន​ ExoMars Rover​ អាច​ធ្វើ​ដំណើរ​​វិល​ជុំវិញ​ ខួង​​ថ្ម​ ប្រមូល​សំណាក​នានា​ និង​បញ្ជូន​​លទ្ធផល​មក​ភព​ផែន​ដី​បាន​ ទោះ​កន្លែង​រក​ឃើញ​ធ្លាប់​មាន​ទឹក​​មាន​ចំណោទ​ខ្លាំង​ក៏ដោយ។

 

ចំណែក​ណាសា​វិញ ​នឹង​បញ្ជូន​យាន​ទៅ​រុក​រក​នៅ​ភព​អង្គារ​នៅ​ឆ្នាំ​ ២០២០ និង​បេសកកម្ម​របស់​មនុស្ស​នឹង​បញ្ជូន​នៅ​ ឆ្នាំ ២០៣០​ខាង​មុខ។ ដូច្នេះ​រង់ចាំ​មើល​ថា​តើ​អឺរ៉ុប​អាច​បញ្ជូន​យាន​ ទៅ​ដល់​បាន​​មុន​ណាសា​ ឬ​យ៉ាង​ណា?

 

-ចុច​អាន៖ ការ​ប្រទះ​ឃើញ​៩​​យ៉ាង​​អាច​សន្និដ្ឋាន​បាន​ថា​ មនុស្ស​ភព​ផ្កាយ​​​មាន​ពិត​ប្រាកដ​មែន​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖  dailystar