​ទឹកដោះ​តិច គួរ​ធ្វើ​ដូចម្តេច​?

​ទឹកដោះ​តិច គួរ​ធ្វើ​ដូចម្តេច​?

 
នៅក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​ម្តាយ​គ្រប់រូប​តែងតែ​ឲ្យ​កូនបៅ​ទឹកដោះ​របស់​ខ្លួន​ជានិច្ច ព្រោះ​ដើម្បី​ចង់ឲ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​មាន​អ្នក​ម្តាយ​មួយចំនួន​បែរជា​ពុំ​សូវ​មាន​ទឹកដោះ​ឲ្យ​កូនបៅ​ទៅវិញ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?
  1. ​នៅក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​ត្រូវ​តែ​ផឹក​ទឹកដោះគោ​រាល់ថ្ងៃ ហើយ​ត្រូវតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ស្រស់​ឲ្យបាន​ច្រើន​ដូច​គ្នា ជាងនេះទៅទៀត​អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន រួមជាមួយ​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ទឹកដោះ​ច្រើន ដូចជា សណ្តែកដី និង​ន​នង​ជាដើម​។​
  2. ​អ្នក​ក៏​អាច​យក​ល្ហុង​ទៅ​ដាំ​ជាមួយ​ជើង​ជ្រូក បន្ទាប់​មក​អ្នក​អាច​យក​សម្ល​វា​មក​បរិភោគបាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន​ហើយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​ច្រើន​។​
  3. ​អ្នក​ក៏​អាច​បរិភោគ​សម្ល​សណ្តែកក្រហម​ដែរ ព្រោះ​សម្ល​នេះ​ជា​សម្ល​ដែល​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ទឹកដោះ​ច្រើន​ដូច​សម្ល​ខាងលើ​ដែ​រ ដូចនេះ​អ្នក​មិនបាច់​បា​រម្ហ​ងា​កូន​អត់​មាន​ទឹកដោះ​បៅ​ឡើយ​។​
  4. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​អ្នក​បៅ​ទាំងសងខាង ព្រោះ​បើ​បៅ​តែ​ម្ខាង នោះ​វា​នឹង​មិន​អាច​កន្ត្រាក់ឲ្យ​ទឹកដោះ​អ្នក​ហូរ​មក​លឿន​នោះ​ទេ នោះ​កូន​នឹង​គ្មាន​ទឹកដោះ​បៅ​ឡើយ​។​
  5. ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ និង​សប្បាយ​ជានិច្ច មិនត្រូវ​មាន​ចិត្តអន្ទះសា​រ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិនសូវ​មាន​ទឹកដោះ​ឲ្យ​កូនបៅ​ឡើយ​។​
  6. ​អ្នក​អាច​ឲ្យ​កូន​បៅ​ច្រើន​ដង​ក្នុង​មួយថ្ងៃ ព្រោះ​នៅពេលដែល​កូនបៅ​គេ​នឹង​ប្រើ​កម្លាំង​ខ្លាំង ដូចនេះ​វា​អាច​ជា​ចលនា​ម៉ាស្សា​ចំពោះ​ទ្រូង​អ្នក ដូចនេះ​ទឹកដោះ​អ្នក​នឹង​ចាប់ផ្តើម​ចេញ​ច្រើន នៅពេល​ដែល​កូន​ព្យាយាម​ជញ្ជក់​វា​កាន់តែខ្លាំង​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី01  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។