ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ ទទួលបាន​នូវ​ការដោះស្រាយ​ដល់ទី​កន្លែង តាមរយៈ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​

: ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា ប្រជាពលរដ្ឋ​ទាំង ១១២​ភូមិ ស្ថិតក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សុំច្បាប់​សាងសង់ ឬ​ជួសជុល​តូចតាច ដូចជា បង្គន់​អនាម័យ ជួសជុល​ជញ្ជាំង​ផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរ​សរសរ ត​សំ​យ៉ាប  ឥដ្ឋ​ក្រោមផ្ទះ​។​ល​។

​បច្ចុប្បន្ន ក្រុមការងារ​សហគម​ន៍ ចំនួន ៧​ក្រុម ដែលមាន​សមាសភាព​ថ្នាក់ដឹកនាំ​ជាទី​ប្រឹក្សា អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បុគ្គលិក​មកពី​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ បាន និង​កំពុង​ចុះ​ផ្សព្វផ្សាយ​យ៉ាង​សស្រាក់សស្រាំ​នូវ​ច្បាប់​ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ តួនាទី និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា បទដ្ឋាន​ស្តីពី​ការសាងសង់ និង​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​អង្គរ រួម​នឹង​សមិទ្ធផល​ថ្មីៗ ដែល​ស្ថាប័ន​មួយ​នេះ សម្រេចបាន​ជូន​ប្រជាពលរដ្ឋ​សហគមន៍​។​

​កន្លងមក ក្រៅពី​អនុញ្ញាត​ការសាងសង់ និង​ជួសជុល​តូចៗ​ខាងលើ ក្រុមការងារ​សហគម​ន៍ ក៏​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយចំនួន ដូចជា ការសាងសង់ និង​ជួសជុល​ផ្លូវ ស្ពាន អណ្តូងទឹក ប្រឡាយទឹក ទ្វារ​ទឹក លូ ជាដើម​។​

​ការឆ្លើយតប​នឹង​ដោះស្រាយ​សំណើ​ភ្លាមៗ តាមរយៈ​ក្រុមការងារ​សហគមន៍​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រជាពលរដ្ឋ​ពេញចិត្ត និង​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​គិតគូរ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​សហគមន៍​តំបន់​អង្គរ ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​លើកស្ទួយ​ជីវភាព​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ស័ក្តិ​សមជា​ម្ចាស់​មរតក​ដ៏​មហាសាល​នេះ​៕​