ឃាត់ខ្លួន​បុរស​ប្រមឹក​ម្នាក់ ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើអំពើហិង្សា​ក្នុង​គ្រួសារ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​​ពី​ម៉ោង ប្រមាណ​៥​ល្ងាច ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥  នៅ​ចំណុច​ភូមិ​លើ ឃុំ​កោះ​ចូល​រ៉ា​ម ស្រុកខ្សាច់កណ្តាល​ខេត្តកណ្តាល ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ យ៉ា​ត ភេទ​ស្រី អាយុ​៥២ ឆ្នាំ​មុខរបរកសិករ មាន​របួស​មេជើង​ស្តាំ​១​កន្លែង​កែងដៃ​ស្តាំ​១​កន្លែង​និង​ក​ ចំហៀង​ខាងស្តាំ​មាន​ស្នាម​មុត​និង ក្រចក​។ ចំណែក​ជនដៃដល់​ត្រូវ​ប្អូនប្រុស​បង្កើត​មានឈ្មោះ ម៉ែនសាន្ត អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា នៅផ្ទះ​ជាមួយគ្នា​ត្រូវជា​ប្អូនបង្កើត ។​

​បើតាម​អ្នក​ក្បែរ​ខាង​បាន​និយាយថា កន្លងមក​ជនល្មើស​តែងតែ​ប្រព្រឹត្ត​អំពើហិង្សា​ក្នុងគ្រួសារ​ជា​ញឹកញាប់ វៃ​ពាងទឹក​បែក​អស់​១០ កាត់​បំផ្លាញ​ខ្សែភ្លើង ។​​ជាក់​នៅ​ស្តែង​នៅ​ថ្ងៃកើតហេតុ ជនល្មើស​ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ បាន​ជេរប្រមាថ​ជនរងគ្រោះ​ថាមី​ឆ្កែ ប្រយ័ត្ន មកនេះ​អញ​ទះកំភ្លៀង​ពីរ​បី​ដៃ ជន​រង​​គ្រោះ​ឮ បាន​ដើរ​គេចចេញ បន្ទាប់មក​ជនល្មើស​ដើរទៅ​កាត់​ខ្សែភ្លើង ជនរងគ្រោះ​ស្រែកថា ចាំមើល​អញ​ប្រាប់​នគរបាល​ឲ្យអូស​ក្បាល​ហ្អែ​ង​ពេលនោះ​ជនល្មើស​ស្ទុះ​ទៅ​ចាប់​ច្របាច់ក ជនរងគ្រោះ​ហើយ​ចាប់សក់​ក្បាល​អូស​តាមផ្លូវ​ចំងាយ​០៤​ម៉ែត្រ បង្ក​ឲ្យ​ជនរងគ្រោះ មាន​របួសស្នាមពេលនោះ​អ្នកជិតខាង​​ចាប់​បំបែក ។

​ក្រោយមក​ជនរងគ្រោះ​ក៍​គេច​មក​ដេក​ផ្ទះ​បងប្អូន​។ ដោយ​ភ័យខ្លាច​ពី​ទង្វើ​ប្អូន​ធ្វើ​មកលើខ្លួន​ដដែលៗ លុះដល់​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៥​ម៉ោង​១០​និង​៣០​នាទី បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សូម​ឲ្យ​អនុវត្តតាម​ផ្លូវច្បាប់ លុះដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​កម្លាំង​ប៉ុស្តិ៍​កោះ​ចូ​រាម​​ឃាត់ខ្លួន​ជនល្មើស​បាន បញ្ជូនមកអធិការ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​R

ឃាត់ខ្លួន​បុរស​ប្រមឹក​ម្នាក់ ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​
ឃាត់ខ្លួន​បុរស​ប្រមឹក​ម្នាក់ ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ​