រដ្ឋមន្ត្រី​៖ រដ្ឋាភិបាល ជ្រើស​យក​វិធានការ​ច្បាស់លាស់ ដើម្បី​ណែនាំ​ឲ្យ​ក្រុមហ៊ុន បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ

: ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​រវាង​ក្រសួង​ចំនួន​៣ គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយនឹង​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​៨ ដើម្បី​និយាយ​គ្នា​អោយបាន​ច្បាស់លាស់​ពី​បញ្ហា​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ តម្លៃ​ប្រេង​នៅ​កម្ពុជា ដែល​លោក​ទេសរដ្ឋមន្ត្រី បាន​មើលឃើញថា តែងមាន​តម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​ដទៃ ជា​ដរាប​មក​នោះ​។​
​    ​
​ក្នុង​កិច្ចប្រជុំ ដែល​បានរៀបចំ​ធ្វើ​នៅ​ទីស្តីការក្រសួង​ពាណិជ្ជ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា "​ការពិនិត្យ​ដើម្បី​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​កម្ពុជា ចុះថោក គឺជា​ការចាំបាច់ ព្រោះ​តម្លៃនៅលើទីផ្សារ​អន្តរជាតិ បាន​ធ្លាក់​ថ្លៃ​ហើយ តែ​តម្លៃ​ប្រេង នៅលើ​ទីផ្សារ ប្រទេស​កម្ពុជា ពុំបាន​ធ្លាក់​ថ្លៃ​គួរកត់សម្គាល់​ណាមួយ​ទេ​។ ដូច្នេះ​កិច្ចប្រជុំ​របស់​យើង​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យមើល​ឡើងវិញ ថា​តើ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ នៅក្នុង​ប្រទេស​កម្ពុជា ដាក់​តម្លៃ​លក់​របស់ខ្លួន សំអាង​លើក​ត្តា​អ្វីខ្លះ​?"​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន បញ្ជាក់ថា "​ពិត​! ប្រទេស​របស់​យើង អនុវត្ត​តាមបែប​ទីផ្សារសេរី ក៏ប៉ុន្តែ​ទីផ្សារសេរី​នេះ ក៏ត្រូវ​តែមាន​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​ដោយ​ពិនិត្យ និង​ផ្តល់យោបល់​ទៅ​បណ្តា​ក្រុមហ៊ុន​ចែកចាយ​ទៅលើ​មុខទំនិញ​មួយចំនួន ដែល​នាំអោយមាន​ផលប៉ះពាល់​ទៅដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​"​។

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា "​ការប្រជុំ​ថ្ងៃនេះ យើង​ត្រូវ​និយាយ​គ្នា​អោយបាន​ច្បាស់លាស់​តែម្តង យើង​មិនអាច​ជួបជុំគ្នា​មួយអាទិត្យ​ម្តងៗ​បានទេ​"​។

​លោក ស៊ុន ចាន់ថុល បាន​បន្តថា "​រាជរដ្ឋាភិបាល ធ្លាប់បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ បញ្ចុះតម្លៃ​ប្រេង តែ​ត្រង់​ក្រុមហ៊ុន​ចុះ ឬ​មិន​ចុះ យើង​នៅ​ស្ងៀម​។ តែ​ចាប់ពីពេលនេះ​តទៅ យើង​មិន​បណ្តែតបណ្តោយ​មាន​ករណីបែបនេះ​ទៀត​ទេ ព្រោះ​យើង​មិនអាច​គ្រប់គ្រង​សភាពការណ៍ តម្លៃ​ប្រេងឥន្ធនៈ​បានទេ បើទោះបីជា​តម្លៃ​ប្រេងសាំង នៅលើ​ពិភពលោក​ចុះ​ទាប​យ៉ាងណា នៅ​កម្ពុជា​វិញ ស្រេច​តែ​ក្រុមហ៊ុន​ចែកចាយ​ប្រេង​និយាយ និង​សម្រេច​តម្លៃ ក្រោម​ហេតុផល​មួយចំនួន ហើយ​ហេតុផល ដែល​គេ​បានឮ តែ​ដដែលៗ​នោះ គឺ​ខាង​ក្រុមហ៊ុន​ថា មិនទាន់​អាច​ចុះ​បានទេ ព្រោះ​សាំង ដែល​ទិញ​ស្ដុក​ទុក កាលពី​វា​នៅ​ថ្លៃ​នោះ លក់​មិនទាន់​អស់​ទេ​"​។​

​លោក​រដ្ឋមន្ត្រី បន្ថែមថា "​ការយក​ហេតុផល​នេះ ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​លក់បាន​តម្លៃ​ថ្លៃ​រហូត ហើយ​បើ​តម្លៃ ជា​អន្តរជាតិ​ឡើងថ្លៃ តែ​បន្តិច​មកវិញ នៅ​កម្ពុជា​ក៏​រឹតតែ​បង្កើន​ថ្លៃ​ខ្ពស់ជាង​មុន​ទៅទៀត ហេតុនេះហើយ ទើបបានជា​យើង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា​
​ឲ្យ​មក​និយាយ​គ្នា ជាមួយ​ក្រសួង​ពាក់ព័ន្ធ នៅថ្ងៃនេះ ដើម្បី​រក​នីតិវិធី ឬ​ក្បួនខ្នាត​ធៀប​ជាមួយ​
​ប្រទេសជិតខាង ដូចជា ថៃ ម៉ាឡេស៊ី ។​ល​។ ថា​គេ​ធ្វើ​យ៉ាងដូចម្តេច បានជា​តម្លៃ​ប្រេង​នៅ​ប្រទេស​គេ​ទាប​ជាង​យើង​ម្ល៉េះ ហើយ​ថា ចាប់ពីពេលនេះ​តទៅ យើង​លែង​សំពះអង្វរ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឲ្យ​បញ្ចុះតម្លៃ ដែល​ម្តង​ចុះ​បាន ៥០​រៀល ១០០​រៀល ក្នុង​១​លីត្រ ហើយ​កន្លះ​ខែ ឬមួយ​ខែក្រោយ សុំ​ឡើងវិញ​។ នៅពេលដែល​តម្លៃ​ប្រេង​របស់​ពិភពលោក​ចុះ យើង​ក៏​មិន​ព្រម​ចុះ ដែល​រឿងនេះ ចាប់ពីពេលនេះ​តទៅ​អត់​បាន​ទៀត​ទេ គឺ​ត្រូវមាន​នីតិវិធី​ត្រឹមត្រូវ ដោយ​ក្រុមហ៊ុន ត្រូវ​បង្ហាញ​ឲ្យ​បានច្បាស់លាស់​ថា តើ​តម្លៃ​ទិញ​ចូល​ប៉ុន្មាន​? បង់ពន្ធ​ប៉ុន្មាន​? និង​
​ចំណាយ​ផ្សេងៗ​ទៀត ក្នុង ១​លីត្រ​អស់​ប៉ុន្មាន​?"​។​