តារា​ស្រី ម៉ា​រៀន រី​វឺ​រ៉ា ចំណាយ​ប្រាប់​អស់យ៉ាង​ច្រើន​សម្រាប់​ពិធី​ប្រកាស​ឈ្មោះ​កូន​

​តួឯក​ស្រី​ហ្វីលីពីន​អ្នកនាង ម៉ា​រៀន រី​វឺ​រ៉ា (Marian Rivera) ធ្លាប់​សម្តែង​ក្នុង​រឿង « Mars Ravelo’s: Dyesebel » និង រឿង « My Beloved » ដែលជា​រឿង​ដែល​នាង​ចាប់​ដៃគូ​សម្តែង​ជាមួយ​ស្វាមី​របស់​នាង​។ គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង ម៉ា​រៀន មាន​វ័យ ៣១ ឆ្នាំ  បាន​រៀបការ​ជាមួយ​តារា​សម្តែង​លោក ឌី​ង​ដុង ដាន​តេស (Dingdong Dantes) តាំងពី​ឆ្នាំ ២០១៤ ដោយ​មកដល់ពេលនេះ​អ្នកនាង​ជិត​ដល់ពេល​សម្រាលកូន​ហើយ​។


​អ្នកនាង​បានរៀបចំ​ពិធីជប់លៀង​នៅ​សណ្ឋាគារ Mariott Hotel Manila សម្រាប់​កូនស្រី​ក្នុង​ផ្ទៃ​អ្នកនាង​ដែល​កម្មវិធី​នេះ​គឺ​គោលបំណង ចង់​ប្រកាស​ឈ្មោះ​កូន​របស់​នាង​ឱ្យ​សង្គម​បាន​ដឹងឮ ព្រមជាមួយ​ការរៀបចំ​ក្នុង​ពិធី​គឺ​បាន​តុបតែង​យ៉ាង​អឹកធឹក ដោយ​រៀបចំ​បែប​ពណ៌​ផ្កាឈូក និង អាហារ​មួយ​មុខៗ​ពោរពេញ​ដោយ​រូបរាង​ឃ្យូ​ត​គួរឱ្យ​ស្រឡាញ់ ដោយ​មិន​ប្រាប់​ក៏​ដឹង​ដែលថា​កូន​ក្នុង​ផ្ទៃ​របស់​នាង​គឺជា​កូនស្រី​។ តាម​ប្រភពព័ត៌មាន​បង្ហើប​ថា កម្មវិធី​ប្រកាស​ឈ្មោះ​កូន​នេះ គឺ​ចំណាយ​អស់ប្រាក់​ជាច្រើន តែ​ក៏​មិន​ប្រាប់​ពី​ចំនួន​ពិតប្រាកដ​។​


​ឆ្លៀត​ក្នុងឱកាស​នោះ អ្នកនាង នាង ម៉ា​រៀន បានប្រកាសថា អ្នកនាង​បានដាក់​ឈ្មោះ​កូន​ថា ម៉ា​រៀ ឡេ​ធី​ហ្សា (Maria Letizia) ដោយ​ឈ្មោះ​នេះ​គឺមាន​អត្ថន័យ​ជាពិសេស​សម្រាប់​អ្នកនាង និង ក្រុមគ្រួសារ​។ ឈ្មោះ​ចាប់ផ្តើម​ដោយ​ពាក្យ​ថា ម៉ា​រៀ «Maria» គឺ​ដាក់ឱ្យ​ស្រដៀង​នឹង​ឈ្មោះ​របស់​នាង​ថា ម៉ា​រៀន « Marian » ដែល​នេះ​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ឈ្មោះ​រវាង​អ្នកនាង និង កូន​៕ ខេ​រី​
(​ប្រភព​៖ ជី​អឹម​អេ ញ៊ូ អន​ឡាញ​)​    ​

រឿង « Mars Ravelo’s: Dyesebel »

រឿង « My Beloved » ដែលជារឿងដែលនាងចាប់ដៃគូសម្តែងជាមួយស្វាមីរបស់នាង។